ក្នុងដំណាក់កាល ២០១៦-២០២១ អង្គភាពទាំងឡាយបានជួយឧបត្ថម្ភសិស្សចំនួន ៧៣ នាក់តាម​កម្មវិធី “ជួយឧបត្ថម្ភសិស្សឲ្យបានទៅសាលារៀន” ហើយ​ប៉ុស្តិ៍ការពារព្រំដែននានា​នៃកងទ័ពការពារព្រំដែនខេត្ត Dien Bien បានទទួលកូនធម៌ចំនួន ២៦ នាក់ តាមកម្មាវិធី “កូនធម៌នៃប៉ុស្តិ៍​ការពារ​ព្រំដែន” ។

leftcenterrightdel
បន្តជួយឧបត្ថម្ភសិស្សក្រីក្រជាជនជាតិភាគតិច (រូបថត៖ vnanet.vn)

ដើម្បីអនុវត្តកម្មវិធីពោល​ខាង​លើ​នេះ​ឲ្យ​​ប្រកបដោយប្រសិទ្ធភាព បណ្តាអង្គភាពបានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាននិងសាលារៀននៅតំបន់ព្រំដែនដើម្បីត្រួតពិនិត្យចំនួន និងស្ថានភាពគ្រួសាររបស់សិស្សចាប់ពីថ្នាក់ទី ១ ដល់ទី ១២ ដើម្បីជ្រើសរើស។  និស្សិតមកពីប្រទេសឡាវដែលរស់នៅក្នុងតំបន់ព្រំដែនដែលមានស្ថានភាព​លំបាក និង​ក្មេងកំព្រាក៏ទទួលបានការជួយឧបត្ថម្ភពីកម្មវិធីនេះដែរ។ កម្មវិធី “ជួយឧបត្ថម្ភសិស្សឲ្យបានទៅសាលារៀន” បានរក្សានិងធានាបាននូវការជួយគាំទ្រជាប្រចាំយ៉ាងតិច ៥០០,០០០ ដុង/ខែសម្រាប់សិស្សម្នាក់ៗ។ ប្រាក់ឧមត្ថម្ភខាងលើត្រូវបានកៀរគរពីការរួមវិភាគទានរបស់កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត និងការជួយឧបត្ថម្ភពី​សមូហភាព បុគ្គល និងសប្បុរសជន។

អាចបញ្ជាក់បានថា កម្មវិធី “ជួយឧបត្ថម្ភសិស្សឲ្យបានទៅសាលារៀន” និង “កូនធម៌នៃប៉ុស្តិ៍​ការ​ពារ​ព្រំដែន​​” ដែលកងទ័ពការពារព្រំដែនខេត្ត Dien Bien បាននិងកំពុងអនុវត្តនោះគឺជាសកម្មភាពដ៏មានអត្ថន័យនិងមនុស្សធម៌ ហើយជាការចែករំលែក ការជួយគាំទ្រនិងលើកទឹកចិត្តដល់សិស្សដែលជាកូនចៅរបស់ជនជាតិភាគតិចមានស្ថានភាពលំបាកបានទៅសាលារៀន។ សកម្មភាពទាំងនេះបានរួមចំណែកពង្រឹងការជឿទុកចិត្ត ពង្រឹងចំណង​​សាមគ្គីភាពរវាងកងទ័ពការពារព្រំដែន និងប្រជាជននៅតំបន់ព្រំដែន រក្សាសណ្តាប់ធ្នាប់នយោបាយនិងសន្តិសុខនៅក្នុងតំបន់៕

បកប្រែដោយ Duy Hoan