ឆ្នាំនេះ សិស្ស Dieu Than ជាកូនប្រុសរបស់លោក Dieu Thong ជនជាតិ S’tieng នៅឃុំ Phu Nghia ស្រុក Bu Gia Map ខេត្ត Binh Phuoc កំពុង​រៀននៅថ្នាក់ទី៦ ដែល​ត្រូវ​​សិក្សារៀនសូត្រតាមប្រព័ន្ធ​វីដេអូ​ដោយសារជំងឺរាតត្បាត។ ប៉ុន្តែ ដោយសារស្ថានភាពក្រីក្រ លោក Dieu Thong សម្រេចចិត្តឲ្យកូនគាត់ផ្អាករៀនមួយរយៈសិន​ ហើយចាំ​ចូលរៀនឡើងវិញនៅពេលគ្រប់គ្រងបានជំងឺ Covid-19 ឬនៅឆ្នាំក្រោយ ព្រោះ​គ្មានឧបករណ៍សម្រាប់ការសិក្សាតាម​ប្រព័ន្ធ​វីដេទេ។ ដោយយល់ដឹងពី​​ការលំបាករបស់សិស្ស Dieu Than អង្គភាពសេដ្ឋកិច្ច ការពារជាតិលេខ៧៧៨ (យោធភូមិភាគទី៧) បានជូនស្មាតហ្វូនស៊ីម 4G និងសៀវភៅសិក្សា ហើយបាន​ណែនាំសិស្សអំ​ពីរបៀប​ប្រើប្រាស់ផង។

leftcenterrightdel
អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៧៧៨ ជូនឧបករណ៍សិក្សាដល់សិស្សក្រីក្រ ស្រុក Bu Gia Map

ក្នុងផែនការអនុវត្តកម្មវិធី “ជួយឧបត្ថម្ភសិស្សទៅសាលារៀន” អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ៧៧៨ ក៏បានផ្ដល់សៀវភៅសរសេរ សៀវភៅសិក្សា និងឧបករណ៍សិក្សាជាច្រើន ដល់សាលាចំនួន១៤ នៅស្រុក Bu Gia Map។

ខេត្ត Binh Phuoc គឺជាមូលដ្ឋានមានការលំបាកខ្លាំង ហេតុដូច្នេះ ការបង្រៀនតាមប្រព័ន្ធ​វីដេអូ​នៅតំបន់ជនជាតិភាគតិច និងតំបន់ដាច់ឆ្ងាយស្រយាលនៅមានកម្រិតនៅឡើយ ដោយសារខ្វះឧបករណ៍សិក្សា។ នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំខេត្ត Binh Phuoc បានអនុវត្តវិធានការជាច្រើនដើម្បីចលនាប្រព័ន្ធនយោបាយទាំងមូល អង្គការ បុគ្គល ជួយគាំទ្រសិស្សានុសិស្សក្នុងការសិក្សាតាមប្រព័ន្ធ​វីដេអូ​ ជាពិសេសគឺសិស្សជនជាតិភាគតិច។  ពីចុងខែសីហា ឆ្នាំ២០២១មក ខេត្ត Binh Phuoc ទទួលបាន​ជំនួយឧបករណ៍សិក្សាតាមប្រព័ន្ធ​វីដូ​ជាង ៤១,០០០ គ្រឿងជូន​សិស្សក្រីក្រ។ សូមរំលឹកថា សាលារៀន និងមជ្ឈមណ្ឌលអប់រំនៅខេត្ត Binh Phuoc បានបង្វឹកបង្ហាត់សម្រាប់ជួរកម្មាភិបាល គ្រូបង្រៀនអំពីការបង្រៀនតាមប្រព័ន្ធ​វីដេអូ​។

យោងតាមលោកស្រី Tran Tuyet Minh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Phuoc បានឲ្យដឹងថា ការកៀរគរជំនួយដើម្បីធានាបាននូវការសិក្សារៀនសូត្រតាមប្រព័ន្ធវីដេអូ​សម្រាប់សិស្ស មិនគ្រាន់តែបង្កើនគុណភាពនៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាឲ្យសិស្សមិនបោះបង់ការសិក្សា​ទៀតផង។ ការអនុវត្តល្អនូវការសិក្សាតាមប្រព័ន្ធ​វីដេអូ​គឺជាឱកាសសម្រាប់សិស្ស និងគ្រូលើកកម្ពស់ចំណេះដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការសិក្សា និងជីវភាពរស់នៅប្រចាំថ្ងៃ​ ក៏ដូចជាធ្វើបានល្អ​ការប្រយុទ្ធប្រឆាំងនឹង Covid-19ផងដែរ៕

បកប្រែដោយ Thuy Anh