ចម្លើយ៖ យោងតាមមាត្រាទី៦០ នៃច្បាប់ស្តីពីជំនឿសាសនា ការគ្រប់គ្រងរដ្ឋស្ដីពីជំនឿសាសនាត្រូវបានកំណត់ដូចខាងក្រោម៖

១. កសាងគោលនយោបាយ ចេញផ្សាយឯកសារច្បាប់ស្ដីពីជំនឿសាសនា។

២. កំណត់អំពីការកសាងប្រព័ន្ធគ្រប់គ្រងរដ្ឋទទួលបន្ទុកជំនឿសាសនា។

៣. រៀបចំការអនុវត្តគោលនយោបាយ ច្បាប់ស្ដីពីជំនឿសាសនា។

៤. ផ្សព្វផ្សាយ និងអប់រំអំពីច្បាប់ស្ដីពីជំនឿសាសនា។

៥. ស្រាវជ្រាវអំពីជំនឿសាសនា បណ្ដុះបណ្ដាល បំប៉ន់សម្រាប់កម្មាភិបាល បុគ្គលិកទទួលបន្ទុកកិច្ចការជំនឿសាសនា។

៦. ត្រួតពិនិត្យនិងដោះស្រាយការតវ៉ា ការថ្កោលទោស ការបំពានច្បាប់ស្តីពីជំនឿសាសនា។

៧. ធ្វើទំនាក់ទំនងអន្តរជាតិលើវិស័យជំនឿសាសនា។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

* មិត្ដអ្នកអាន Nguyen Thanh Binh សង្កាត់ Tan Tien ទីក្រុង Buon Ma Thuot ខេត្ត Dac Lac បានសួរថា៖ ការបណ្ដុះបណ្ដាលត្រៀមសម្រាប់សាកលវិទ្យាល័យ អនុមហាវិទ្យាល័យឲ្យអ្នកជនជាតិភាគតិចដែលត្រូវបានជ្រើសរើស ត្រូវបានច្បាប់កំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ យោងតាមប្រការទី១ មាត្រាទី៩ នៃអនុក្រឹត្យលេខ 141/2020/NĐ-CP ចុះថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋាភិបាល ស្ដីពីការបណ្ដុះបណ្ដាលត្រៀមសម្រាប់សាកលវិទ្យាល័យ អនុមហាវិទ្យាល័យសឲ្យអ្នកជនជាតិភាគតិចដែលត្រូវបានជ្រើសរើស ត្រូវបានច្បាប់កំណត់ដូចខាងក្រោម៖

ក) មុខសញ្ញាត្រូវបានបណ្ដុះបណ្ដាលត្រៀម៖

អ្នកត្រូវបានជ្រើសរើស ដើម្បីបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យ អនុមហាវិទ្យាល័យ គឺជាសិស្សវិទ្យាល័យដែលបានសិក្សាឆ្នាំត្រៀមមួយនៅសាលាត្រៀមសម្រាប់សាកលវិទ្យាល័យ ឬនៅថ្នាក់ត្រៀមសម្រាប់ឧត្តមសិក្សារបស់សាលាដែលត្រូវបានអនុម័តឲ្យបណ្ដុះបណ្ដាលត្រៀមសម្រាប់ឧត្តមសិក្សា;

ខ) មុខសញ្ញាគ្មានការបណ្តុះបណ្តាលត្រៀម៖

អ្នកប្រលងជាប់ចូលសាកលវិទ្យាល័យ អនុមហាវិទ្យាល័យនៅឆ្នាំដែលត្រូវបានជ្រើសរើសដើម្បីបណ្ដុះបណ្ដាលត្រៀម នឹងត្រូវបានចូលរៀននៅសាកលវិទ្យាល័យ អនុមហាវិទ្យាល័យ

គ) រៀបចំការបណ្តុះបណ្តាលត្រៀម៖

ការរៀបចំបណ្តុះបណ្តាលត្រៀម និងការជ្រើសរើសនិស្សិតចូលសិក្សានៅសាកលវិទ្យាល័យ អនុមហាវិទ្យាល័យ ត្រូវបានអនុវត្តតាមការកំណត់របស់ក្រសួងអប់រំនិងបណ្ដុះបណ្ដាល ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច។ បន្ទាប់ពីបញ្ចប់ឆ្នាំសិក្សាត្រៀម ប្រសិនបើអ្នកសិក្សាគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលសិក្សានៅសាកលវិទ្យាល័យ អនុមហាវិទ្យាល័យ ត្រូវបានសិក្សាឆ្នាំត្រៀមម្ដងទៀត។ ក្នុងឆ្នាំនេះ អ្នកសិក្សាត្រូវបានទទួលសិទ្ធិនិងកាតព្វកិច្ចដូចឆ្នាំដំបូង។ ប្រសិនបើបន្ទាប់ពីឆ្នាំត្រៀមទី២ អ្នកសិក្សានៅតែមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលសិក្សានៅសាកលវិទ្យាល័យ អនុមហាវិទ្យាល័យ គឺត្រូវបានប្រគល់ឯកសារទៅស្ថាប័នរបស់អ្នកសិក្សា ហើយស្ថាប័ននេះនឹងពិនិត្យដើម្បីបញ្ជូនទៅបណ្ដុះបណ្ដាលនៅកម្រិតមធ្យមសិក្សា ឬប្រគល់ឯកសារដល់មូលដ្ឋាន និងប្រកាសឲ្យក្រុមគ្រួសាររបស់អ្នកសិក្សា៕

បកប្រែដោយ Thuy Anh