នៅថ្ងៃទី ១៤ ខែកញ្ញា រដ្ឋាភិបាលបានចេញក្រឹត្យលេខ ៨៣/២០២១/ND-CP ស្តីពីតារាងអត្រាពន្ធនាំចូលអនុគ្រោះពិសេសរបស់វៀតណាមដើម្បីអនុវត្តកិច្ចព្រមព្រៀងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ ២០២១-២០២២ ។

ក្រឹត្យនេះចែងអំពីអត្រាពន្ធនាំចូលអនុគ្រោះពិសេស និងលក្ខខណ្ឌដើម្បីទទួលបានអត្រាពន្ធនាំចូលអនុគ្រោះពិសេសនេះតាមកិច្ចព្រមព្រៀងស្តីពីការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ២០១៩ -២០២០ ដែលត្រូវបានពន្យារពេលសម្រាប់ឆ្នាំ ២០២១-២០២២ (កិច្ចព្រមព្រៀងវៀតណាម-កម្ពុជា បានពន្យារពេលសម្រាប់ឆ្នាំ ២០២១-២០២២)

leftcenterrightdel

អង្ករកម្ពុជាទទួលបានអត្រាពន្ធអនុគ្រោះ

ក្រឹត្យនេះមានភ្ជាប់មកជាមួយនូវឧបសម្ព័ន្ធចំនួន ៣ ។ ឧបសម្ព័ន្ធទី១៖ តារាងពន្ធនាំចូលអនុគ្រោះពិសេសរបស់ វៀតណាម សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងវៀតណាម-កម្ពុជា សម្រាប់ឆ្នាំ ២០២១-២០២២, ឧបសម្ព័ន្ធទី ២៖ បញ្ជីទំនិញនាំចូលតាមកូតាពន្ធរបស់វៀតណាមដើម្បីអនុវត្តកិច្ចព្រមព្រៀងវៀតណាម-កម្ពុជា សម្រាប់ឆ្នាំ ២០២១-២០២២, ឧបសម្ព័ន្ធទី ៣៖ បញ្ជីច្រកព្រំដែនដែលត្រូវបានអនុញ្ញាតឱ្យការបញ្ចេញទំនិញពីគយចំពោះបណ្តាមុខទំនិញដែលទទួលបានអត្រាពន្ធនាំចូលអនុគ្រោះពិសេស តាមកិច្ចព្រមព្រៀងវៀតណាម-កម្ពុជា សម្រាប់ឆ្នាំ ២០២១-២០២២។

យោងតាមក្រឹត្យនេះភាគីវៀតណាមនឹងអនុវត្តអត្រាពន្ធ ០% ចំពោះទំនិញកម្ពុជាចំនួន ៣១ មុខដូចជា បសុបក្សីរស់ សាច់ និងផលិតផលបសុបក្សី ក្រូចឆ្មា ស្រូវអង្ករ ផលិតផលសាច់ជ្រូក (ប្រភេទបិទខ្ចប់លក់រាយ) ស្លឹកថ្នាំជក់ដែលមិនទាន់កែច្នៃ ...

បញ្ជីទំនិញរួមទាំងអង្ករ និងស្លឹកថ្នាំជក់មិនទាន់កែច្នៃត្រូវបានអនុវត្តតាមអត្រាពន្ធ ០% សម្រាប់បរិមាណនៅក្នុងកូតាដែលត្រូវបានបញ្ជាក់នៅក្នុងឧបសម្ព័ន្ធទី ២ ។ ជាក់ស្តែង ស្រូវអង្ករ (មានកូតា ៣០០,០០០ តោន/ឆ្នាំ) ស្លឹកថ្នាំជក់មិនទាន់កែច្នៃ (មានកូតា ៣,០០០ តោន/ឆ្នាំ) ។

ក្រឹត្យនេះចែងថា ទំនិញនាំចូលដែលមានសិទ្ធិទទួលបានអត្រាពន្ធនាំចូលពិសេសរបស់វៀតណាម ដើម្បីអនុវត្តតាមកិច្ចព្រមព្រៀងវៀតណាម-កម្ពុជា សម្រាប់ឆ្នាំ ២០២១-២០២២ លុះត្រាតែត្រូវបំពេញឱ្យបានពេញលេញនូវលក្ខខណ្ឌដូចខាងក្រោម៖ ស្ថិតក្នុងតារាងពន្ធនាំចូលអនុគ្រោះពិសេស ដើម្បីអនុវត្តកិច្ចព្រមព្រៀងវៀតណាម-កម្ពុជា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងឧបសម្ព័ន្ធទី១ ដែលបានចេញភ្ជាប់ជាមួយក្រឹត្យនេះ។  មានវិញ្ញាបនប័ត្របញ្ជាក់ពីប្រភពដើមទម្រង់ S (C/O form S) ដែលចេញដោយស្ថាប័នមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា ហើយនិងការបញ្ចេញទំនិញពីគយតាមរយៈច្រកព្រំដែនដែលមានចែងក្នុងឧបសម្ព័ន្ធទី ៣ ដែលភ្ជាប់ជាមួយក្រឹត្យនេះ។

ក្រឹត្យនេះចូលជាធរមានចាប់ពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ៕

បកប្រែដោយ Minh Trung