ចម្លើយ៖ យោងតាមមាត្រា ៣៧ នៃច្បាប់ស្តីពីជំនឿ និងសាសនា អង្គការសាសនាមួយអាចបង្កើតគ្រឹ:ស្ថានបណ្តុះបណ្តាលសាសនានៅពេលបំពេញលក្ខខណ្ឌដូចខាងក្រោម៖

១. មានហេដ្ឋរចនាសម្ព័ន្ធធានាសំរាប់ការបណ្តុះបណ្តាល។

២. មានកន្លែងស្របច្បាប់ក្នុងការបង្កើតគ្រឹ:ស្ថានបណ្តុះបណ្តាល

៣. មានកម្មវិធី និងខ្លឹមសារសម្រាប់ការបណ្តុះបណ្តាល មានមុខវិជ្ជាអំពីប្រវត្តិសាស្រ្ត និងច្បាប់វៀតណាមក្នុងកម្មវិធីបណ្តុះបណ្តាល។

៤. មានបុគ្គលិកគ្រប់គ្រង និងគ្រូបង្រៀនដែលបំពេញតាមតម្រូវការបណ្តុះបណ្តាល។

* មិត្តអ្នកអាន ឈ្មោះ Bui Van Ha នៅខេត្ត Son La បានសួរថា៖ តើគោលនយោបាយវិនិយោគសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ជនជាតិភាគតិចមានលក្ខណៈដូចម្តេច?

ចម្លើយ៖ ក្នុងមាត្រា ៩ អនុក្រិត្យលេខ ០៥ / ២០១១ / NĐ-CP របស់រដ្ឋាភិបាល បានកំណាត់ដូចខាងក្រោម៖

១. ធានាការវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតំបន់ជនជាតិភាគតិច; ទាញយកប្រយោជន៍ពីសក្ដានុពល និងឧត្តមភាពរបស់តំបន់នីមួយៗប្រកបដោយប្រសិទ្ធភាព ការពារបរិស្ថានអេកូឡូស៊ី លើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួនរបស់បណ្តាក្រុមជនជាតិ។

២. បង្កើតលក្ខខណ្ឌអំណោយផលដើម្បីទាក់ទាញអង្គភាព បុគ្គល និងសហគ្រាសក្នុងស្រុក និងបរទេសមកវិនិយោគអភិវឌ្ឍនៅតំបន់ជនជាតិភាគតិច; អាទិភាពពិសេសត្រូវបានផ្តល់ជូនជនជាតិភាគតិចមានចំនួនប្រជាជនតិចតួច និងតំបន់មួយចំនួនដែលមានស្ថានភាពសេដ្ឋកិច្ច - សង្គមជួបការពិបាក; ផ្តោតលើការបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ការងារដល់ប្រជាជនក្នុងមូលដ្ឋាន ធានាបាននូវប្រាក់ចំណូលដោយស្ថិរភាព កសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សុខុមាលភាពសាធារណៈដទៃទៀត។

៣. ស្តារ និងអភិវឌ្ឍសិប្បកម្មប្រពៃណីរបស់ជនជាតិភាគតិច ស្របតាមយន្តការសេដ្ឋកិច្ចទីផ្សារ។

៤. វិនិយោគិននៃបណ្តាគម្រោង និងសំណង់ដែលជះឥទ្ធិពដល់ដីធ្លី បរិស្ថាន និងការរស់នៅរបស់ជនជាតិដើមភាគតិច ត្រូវតែប្រកាសជាសាធារណៈ និងប្រមូលមតិយោបល់របស់ប្រជាជននៅកន្លែងដែលមាន​គម្រោង; រៀបចំការតាំងទីលំនៅថ្មី បង្កើតលក្ខខណ្ឌអំណោយផលដើម្បីប្រជាជនមកកន្លែងតាំងទីលំនៅថ្មីឱ្យមានការរស់នៅល្អជាងនៅកន្លែងចាស់។ អាជ្ញាធរនៅកន្លែងដែលប្រជាជនមកតាំងទីលំនៅថ្មីមានការទទួលខុសត្រូវក្នុងការសម្របសម្រួលជាមួយវិនិយោគិនដើម្បីធានារស់នៅយូរអង្វែង បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជនឱ្យមានស្ថិរភាពក្នុងជីវភាពរបស់នៅប្រចាំថ្ងៃ។

៥. អនុវត្តការរៀបចំបណ្តាតំបន់ប្រជាជនប្រមូលផ្តុំយ៉ាងសមស្របចំពោះតំបន់ជួបការលំបាក ធានាការអភិវឌ្ឍផលិតកម្មសមស្របទៅនឹងលក្ខណៈរបស់ក្រុមជនជាតិ និងតំបន់។

៦. អនុវត្តកម្មវិធី និងគម្រោងលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ បង្កើតការងារ ដោះស្រាយបញ្ហាទុន ដីលំនៅដ្ឋាន ដីផលិតកម្ម និងឧបករណ៍ផលិតកម្មសម្រាប់ប្រជាកសិករដែលខ្វះដីធ្លី ផ្ទះសម្បែង និងទឹកស្អាត ជួយគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច ផ្តល់ដី ផ្តល់ព្រៃឈើដល់គ្រួសារនៅតំបន់ជនជាតិភាគតិច រៀបចំរចនាសម្ព័ន្ធការងារ និងមុខរបរ ឆ្ពោះទៅរកឧស្សាហូបនីយកម្មទំនើបកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាព។

៧. រៀបចំចាត់ចែងការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ និងជួយសង្គ្រោះប្រជាជននៅតំបន់រងគ្រោះដោយគ្រោះធម្មជាតិ និងទឹកជំនន់។

៨. មានគោលនយោបាយជួយគាំទ្របានទាន់ពេលវេលាដល់ក្រុមជនជាតិភាគតិចដែលជួបការលំបាកដើម្បីពួកគេមានការរស់នៅដោយស្ថិរភាព និងអភិវឌ្ឍន៍។

៩. ក្រសួងផែនការ និងវិនិយោគ; ហិរញ្ញវត្ថុ; ក្រសួងការងារ ជូនពិការ និងសង្គមកិច្ច; ក្រសួងកសិកម្មអភិវឌ្ឍន៍ជនបទ និងគណៈកម្មាធិការជនជាតិ ផ្អែកលើមុខងារ និងភារកិច្ចដែលបានកំណត់ មានការ​ទទួលខុសត្រូវក្នុងការសម្របសម្រួលជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋានដែលពាក់ព័ន្ធ ធ្វើការកំណត់ឲ្យបានល្អិតល្អន់ និងណែនាំពីការអនុវត្តខ្លឹមសារទាំងឡាយ​នៃមាត្រានេះ៕

បកប្រែដោយ Duy Hoan