អនុក្រឹត្យលេខ ១៣/២០១៨/NĐ-CP ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ របស់រដ្ឋាភិបាលបាន​កំណត់យ៉ាង​លម្អិត និងដាក់ចេញ​​វិធានជាក់​លាក់​ស្តី​ពី​ការអនុវត្តច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មាន ដែល​ក្នុង​នោះ​បានដាក់​ចេញ​វិធានការនានា​ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនរស់នៅតំបន់ព្រំដែន កោះ តំបន់ភ្នំ តំបន់ដែលមានសេដ្ឋកិច្ចសង្គមមានការលំបាកខ្លាំង​ និងជនពិការ ក្នុង​ការ​អនុវត្ត​​សិទ្ធិទទួលបានព័ត៌មាន។

អនុ​ក្រឹត្យនេះក៏ចែងផងដែរថា ការផ្តល់ព័ត៌មានត្រូវអនុវត្តតាមទម្រង់ផ្សេងៗគ្នាដែលសមស្របនឹងមុខសញ្ញានីមួយៗ និងតំបន់នីមួយៗ។ ចាប់តាំងពីពេលនោះមក ជនជាតិភាគតិចដែលភាគច្រើនរស់នៅតំបន់ភ្នំ តំបន់ព្រំដែនកោះ និងតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមមានការលំបាកខ្លាំង បានមានឱកាសទទួលបានព័ត៌មានសេដ្ឋកិច្ច នយោបាយ និងសង្គមយ៉ាងពេញលេញដើម្បីបម្រើជីវភាពរស់នៅប្រចាំ​ថ្ងៃ​ និងលើកកំពស់ការយល់ដឹង និងចំណេះដឹង។

leftcenterrightdel
រូ​ប​ថតឧទាហរណ៍៖ international.viettel.vn

ព័ត៌មានត្រូវបានផ្តល់ជាចម្បងតាមរយៈគេហទំព័ររបស់ស្ថាប័នរដ្ឋ ប្រព័ន្ធវិទ្យុទូរទស្សន៍មជ្ឈិមនិងមូលដ្ឋាន កម្មវិធី​ទូរទស្សន៍ចាក់ផ្សាយជាភាសាជនជាតិភាគតិច និងប្រព័ន្ធបញ្ជូនព័ត៌មានផ្សេងទៀត រួម​ទាំង​ឯកសារតាមជំនាញ ខិត្តប័ណ្ណ សៀវភៅ កាសែត និង​អ៊ីនធឺណិត...

អាចឃើញថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ជាពិសេសចំពោះបញ្ហាព័ត៌មានសម្រាប់ជនជាតិភាគតិច ហើយក៏បានអនុវត្តកម្មវិធី និងគម្រោងជាច្រើនដើម្បីនាំយកព័ត៌មានទៅមនុស្សគ្រប់រូប។ យោងតាមលទ្ធផលនៃការធ្វើជំរឿនប្រជាជន និងគេហដ្ឋាន ឆ្នាំ២០១៩ ឲ្យដឹងថា ឱកាសទទួលបានព័ត៌មានរបស់ជនជាតិភាគតិចកំពុងកើនឡើងកាន់តែខ្លាំង អាត្រានៃគ្រួសារជនជាតិភាគតិចដែលប្រើអ៊ីនធឺណិតសម្រេចបាន ៦១,៣% ពោលគឺកើនឡើងជាង ៩ ដង បើប្រៀបធៀបនឹងឆ្នាំ ២០១៥៕

បកប្រែដោយ Duy Hoan