leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ចម្លើយ៖ យោងតាមប្រការ ១៣ នៃអនុក្រិត្យចុះលេខ ១៤១/២០២០ ND-CP របស់រដ្ឋាភិបាល បណ្ដាករណីដែលត្រូវសងវិញនូវអាហារូបករណ៍ និងចំណាយលើការបណ្តុះបណ្តាលក្រោមរបបជ្រើសរើសសម្រាប់សិស្ស និងនិស្សិតជនជាតិភាគតិចមានដូចខាងក្រោម៖

១. ករណីដែលបោះចោលការសិក្សាដោយខ្លួនឯកឯង ឬ ទទួលការដាក់ពិន័យបណ្ដេញពីសាលា លើកលែងតែករណីប្រធានស័ក្តិ។

២. ករណីដែលមិនគោរពអនុវត្តតាមការកំណត់នៃការជ្រើសរើស និងការចាត់តាំងការងារក្រោយពេលបញ្ចប់ការសិក្សាតាមកិច្ចសន្យា។

៣. ករណីដែលមានម៉ោងធ្វើការក្រោយពេលបញ្ចប់ការសិក្សាដែលរៀបចំដោយគណៈកម្មាធិការប្រជាជនខេត្ត គឺតិចជាងពីរដងនៃរយៈពេលទទួលបានអាហារូបករណ៍ និងការបណ្តុះបណ្តាល។

៤. អ្នកដែលទទួលរងការដាក់ពិន័យឲ្យបញ្ឈប់ការងារខណៈដែលកំពុងបំពេញភារកិច្ចតាមការចាត់ចែង។

* មិត្តអ្នកអាន Tran Hai Ha នៅឃុំ Kim Hai ស្រុក Kim Son ខេត្ត Ninh Binh បានសួរថា៖ តើច្បាប់កំណត់យ៉ាងដូចម្តេចចំពោះការរៀបចំពិធីបុណ្យសាសនាជាលើកដំបូង និងពិធីបុណ្យសាសនាជាបន្តបន្ទាប់?

ចម្លើយ៖ យោងតាមប្រការ ១៤ នៃច្បាប់ស្តីពីជំនឿសាសនា ការរៀបចំពិធីបុណ្យសាសនាជាលើកដំបូង និងពិធីបុណ្យសាសនាជាបន្តបន្ទាប់មានចែងដូចតទៅ៖

១. មុននឹងការរៀបចំពិធីបុណ្យសាសនាជាលើកដំបូង និងពិធីបុណ្យសាសនាជាបន្តបន្ទាប់ ត្រូវតែផ្ញើសារលិខិតចុះបញ្ជីការមកកាន់គណៈកម្មាធិការប្រជាជនខេត្តដែលជាកន្លែងប្រារព្ធពិធីបុណ្យនេះ។

លិខិតចុះបញ្ជីការត្រូវបង្ហាញពីឈ្មោះពិធីបុណ្យ ខ្លឹមសារនៃពិធីបុណ្យ ឬ ការផ្លាស់ប្តូរខ្លឹមសារបើប្រៀបធៀបទៅនឹងកាលពីមុនអំពីទ្រង់ទ្រាយ ពេលវេលា និងទីតាំង សមាសភាពគណៈកម្មការរៀបចំ និងបណ្ដាលក្ខខណ្ឌជាចាំបាច់ដើម្បីធានាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម និងការការពារបរិស្ថាននៅអំឡុងពេលរៀបចំពិធីបុណ្យ។

២. គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត ត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃទទួលបានឯកសារចុះបញ្ជីការ។ លើកលែងតែករណីជំទាស់មិនអនុញ្ញាតឲ្យធ្វើ ប៉ុន្តែត្រូវប្រាប់ពីមូលហេតុមិនឱ្យធ្វើច្បាស់លាស់៕

បកប្រែដោយ Huyen Trang