លោកនាយករដ្ឋមន្រ្តីបានចាត់ឱ្យក្រសួងព័ត៌មាននិងសារទូរគមនាគមន៍ ប្រមូលមតិយោបល់ពីក្រសួង ស្ថាប័ននានា ដើម្បីបំពេញគម្រោងសម្រាប់ដំណាក់កាល ២០២១-២០២៥ ក្នុងនោះត្រូវយកចិត្តទុកដាក់លើការធានាប្រសិទ្ធភាព និងអនុលោមតាមច្បាប់ ជាពិសេសកម្មសិទ្ធិបញ្ញា ដើម្បីបំពេញតាមតម្រូវការនិងភារកិច្ចនៃព័ត៌មានការទូត និងរាយការណ៍ជូនលោកនាយករដ្ឋមន្រ្តី។

leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

“គម្រោងផ្តល់សេវាវិទ្យុ និងទូរទស្សន៍តាមរយៈបណ្តាញអ៊ីនធឺណិតជូនដល់ជនជាតិវៀតណាមនៅឯបរទេសដំណាក់កាល ២០១៥-២០២០” បានអនុម័តដោយលោកនាយករដ្ឋមន្រ្តី ក្នុងសេចក្តីសម្រេចចិត្តលេខ ១៩៨៤ / QD-TTg ចុះនៅថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៤ ដោយមានគោលដៅផ្តល់ព័ត៌មានឱ្យពេញលេញ ទាន់ពេលវេលា និងត្រឹមត្រូវដល់សហគមន៍ជនជាតិវៀតណាមនៅឯបរទេស បម្រើភារកិច្ចព័ត៌មានការទូតរបស់បក្សនិងរដ្ឋ; បន្តពង្រីកដែនវិទ្យុនិងទូរទស្សន៍តាមរយៈបណ្តាញអ៊ីនធឺណិត ដើម្បីផ្តល់សេវាកម្មទូរទស្សន៍ពិពិធកម្ម សំបូរបែប និងមានគុណភាពខ្ពស់  លើមូលដ្ឋានសមស្របតាមលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់វៀតណាម និងនិន្នាការអភិវឌ្ឍន៍បច្ចេកវិទ្យានៅលើពិភពលោក។ល៕

បកប្រែដោយ Huyen Trang