ចម្លើយ៖ យោងតាមមាត្រាទី ១៣ នៃច្បាប់ស្តីពីជំនឿសាសនាបានចែងថា ការរៀបចំពិធីបុណ្យជំនឿសាសនាត្រូវបានកំណត់ដូចតទៅ៖

១. អ្នកតំណាង និងគណៈគ្រប់គ្រងគ្រឹះស្ថានជំនឿសាសនាត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរក្នុងការរៀបចំពិធីបុណ្យជំនឿសាសនាយ៉ាងតិច ២០ ថ្ងៃមុនកាលបរិច្ឆេទនៃពិធីបុណ្យទៅកាន់ស្ថាប័នមានសមត្ថកិច្ចដោយយោងទៅតាមបទប្បញ្ញត្តិដូចខាងក្រោម៖

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ក) គណៈកម្មាធិការប្រជាជនថ្នាក់ឃុំនៃកន្លែងរៀបចំពិធីបុណ្យត្រូវតែទទួលខុសត្រូវក្នុងការជូនដំណឹងអំពីពិធីបុណ្យជំនឿសាសនាទៅកាន់ឃុំសង្កាត់ និងទីរួមស្រុក។

ខ) គណៈកម្មាធិការប្រជាជនថ្នាក់ស្រុកនៃ​កន្លែងរៀបចំពិធីបុណ្យត្រូវតែទទួលខុសត្រូវក្នុងការជូនដំណឹងអំពីពិធីបុណ្យជំនឿសាសនាទៅកាន់ឃុំជាច្រើននៃស្រុក ខ័ណ្ឌ ទីរួមខេត្ដ ក្រុង ខេត្ត ក្រុងក្រោមឱវាទមជ្ឈិម។

គ) គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត​នៃ​​កន្លែងរៀបចំពិធីបុណ្យត្រូវតែទទួលខុសត្រូវក្នុងការជូនដំណឹងអំពីពិធីបុណ្យជំនឿសាសនាទៅកាន់ស្រុកជាច្រើននៃខេត្តមួយនិងទីក្រុងក្រោមឱវាទមជ្ឈិម។

២- សេចក្តីជូនដំណឹងបានបញ្ជាក់ច្បាស់ពីឈ្មោះពិធីបុណ្យជំនឿសាសនា ខ្លឹមសារ  វិសាលភាព កាលបរិច្ឆេទ ទីកន្លែងរៀបចំ និងសមាសភាពនៃគណៈកម្មការរៀបចំ និងលក្ខណៈចាំបាច់ដើម្បីធានាសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម និងការពារបរិស្ថានក្នុងពិធីបុណ្យ។

៣- ការរៀបចំពិធីបុណ្យជំនឿសាសនានៅតាមគ្រឹះស្ថានជំនឿសាសនាគឺកេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រវប្បធម៌ រម្មណីយដ្ឋាន ដែលត្រូវបានចំណាត់​ថ្នាក់ ត្រូវ​អនុវត្ត​តាម​​​​​ច្បាប់ស្តី​ពី​​បេតិកភណ្ឌវប្បធម៌។

៤. នៅប្រការទី ១ ស្ថាប័នមានសមត្ថកិច្ចត្រូវតែទទួលខុសត្រូវក្នុងការរៀបចំពិធីបុណ្យជំនឿសាសនាតាមខ្លឹមសារដែលបានជូនដំណឹង។

* មិត្ដអ្នកអាន Tran Van Hung នៅឃុំ Dong Lai ស្រុក Tan Lac ខេត្ត Hoa Binh វៀតណាមបានសួរថា៖ តើគោលនយោបាយការពារជាតិ និងសន្តិសុខសម្រាប់ជនជាតិភាគតិចត្រូវបានកំណត់ដោយច្បាប់យ៉ាងដូចម្តេច?

ចម្លើយ៖ យោងតាមមាត្រាទី ២០ នៃសេចក្ដីសម្រេចលេខ 05/2011/NĐ-CP  ចុះថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១១ របស់រដ្ឋាភិបាលស្តីពីការងារជនជាតិ និងគោលនយោបាយការពារជាតិ និងសន្តិសុខសម្រាប់ជនជាតិភាគតិចត្រូវបានកំណត់ដូចតទៅ៖

១. ការកសាង និងពង្រឹងការពារជាតិនិងសន្តិសុខនៅតាមតំបន់ដាច់ស្រយាល តំបន់ព្រំដែន និងកោះសមុទ្រផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធានាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ជនជាតិភាគតិច។

២. ស្ថាប័នមានសមត្ថកិច្ ចនិងបងប្អូនជនជាតិភាគតិចនៅតាមតំបន់ព្រំដែន និងកោះសមុទ្រមានកាតព្វកិច្ចរួម​ជាមួយស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធារមូលដ្ឋានក្នុងការការពារខ្សែព្រំដែនជាតិ រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងពង្រឹងទំនាក់ទំនងមិត្តភាពជាមួយប្រជាជននៃប្រទេសជិតខាងនៅតាមតំបន់ព្រំដែន និងកោះសមុទ្រតាមការកំណត់របស់ច្បាប់៕

បកប្រែដោយ Pham Diep