ដូច្នោះ មាតិកាឃោសនាបានផ្តោតសំខាន់លើគោលបំណង អត្ថន័យ សារៈសំខាន់នៃការបោះឆ្នោត ព័ត៌មានច្បាប់ពាក់ព័ន្ធដូចជា៖ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ច្បាប់អំពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សាប្រជាជនជាដើម។ ខ្លឹមសារឃោសនាក៏ផ្តោតលើការផ្សព្វផ្សាយពីគោលការណ៍ ដំណើរការបោះឆ្នោត និងលក្ខណៈសម្បត្តិរបស់សមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អំពីសិទ្ធិបោះឆ្នោត សិទ្ធិក្នុងការឈរឈ្មោះបេក្ខភាពបោះឆ្នោត និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោតក្នុងដំណើរការចូលរួមការបោះឆ្នោត។ លើសពីនេះ បន្តជំរុញការផ្សព្វផ្សាយព័ត៌មាន ការឃោសនា និងការចលនាប្រជាជនដើម្បីបង្កើតការមូលមតិគ្នា និងការគាំទ្រពីជនរួមជាតិភាគតិចចំពោះគោលនយោបាយផ្លាស់ប្តូរថ្មីរបស់បក្ស និងរដ្ឋ។

leftcenterrightdel
ប្រជាជននៅឃុំ Dong Van ស្រុក Binh Lieu ខេត្ត Quang Ninh សិក្សាអំពីបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបានចុះផ្សាយនៅគណៈកម្មាធិការប្រជាជនឃុំ រូបថត៖ https://www.quangninh.gov.vn/

ដើម្បីអនុវត្តការផ្តល់ព័ត៌មាន និងការឃោសនាបោះឆ្នោតប្រកបដោយប្រសិទ្ធភាពនៅតំបន់ជនជាតិភាគតិចនោះ នាពេលកន្លងមករាល់តំបន់ទាំងអស់បានផ្តោតលើមូលដ្ឋាន លើកឡើងនូវគំនិតផ្តួចផ្តើមជាច្រើន និងមានរបៀបធ្វើប្រកបដោយប្រសិទ្ធភាព ជាពិសេសផ្តោតលើការឃោសនាស្របតាមទំនៀមទំលាប់ ស្ថានភាពនៃជីវភាពរស់នៅ ភាសា និងការសរសេររបស់ជនជាតិភាគតិចក្នុងតំបន់។

ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២១-២០២៦ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយដែលមានអត្ថន័យដ៏ធំធេងចំពោះប្រទេសជាតិទាំងមូល។ នេះជាឱកាសសម្រាប់អ្នកបោះឆ្នោតម្នាក់ៗលើកស្ទួយសិទ្ធិរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់។ ទន្ទឹមនឹងនោះរួមវិភាគទានក្នុងការកសាងរដ្ឋនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ ដូច្នេះ ក្រសួង ស្ថាប័ន គណៈកម្មាធិការបក្ស អាជ្ញាធរ និងអង្គការមហាជនមូលដ្ឋានទាំងអស់ ចាំបាច់ត្រូវបន្តជំរុញការងារឃោសនាទាំងមុនពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត ជាពិសេសនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដែលជាកន្លែងប្រជាជនមានការយល់ដឹងនៅមានកម្រិតនៅឡើយ។ ប្រការនេះ រួមចំណែកជួយប្រជាជនឱ្យយល់ច្បាស់ពីអត្ថន័យ និងសារៈសំខាន់នៃការបោះឆ្នោត អំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកបោះឆ្នោតនៅពេលចូលរួមបោះឆ្នោតជ្រើសរើសបុគ្គលឆ្នើមដែលតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នា របស់អ្នកបោះឆ្នោត៕

បកប្រែដោយ Minh Trung