leftcenterrightdel
ការផ្សព្វផ្សាយអំពីការបោះឆ្នោតឲ្យប្រជាជនឃុំ Trung Son ស្រុក Yen Son ខេត្ត Tuyen Quang

ឃុំ Trung Son ស្រុក Yen Son ខេត្ត Tuyen Quang គឺជាតំបន់ពិសេស ដោយមានប្រជាជន ជាជនរួមជាតិភាគតិចជាង ៩០%។ ការយល់ដឹងរបស់ប្រជាជននៅមានកម្រិត អាស្រ័យហេតុនេះ ការត្រៀមរៀបចំការបោះឆ្នោតត្រូវបានអាជ្ញាធររៀបចំឲ្យស្របតាមសភាពការជាក់ស្ដែង។ កម្លាំងរៀបចំការបោះឆ្នោតទាំងឡាយត្រូវតែចុះទៅភូមិនិមួយៗ និងផ្ទះនិមួយៗដើម្បីឃោសនាអំពីមាគ៌ា គោលនយោបាយ គោលការណ៍ និងច្បាប់របស់បក្ស រដ្ឋ និងបទប្បញ្ញត្តិក្នុងការបោះឆ្នោត។ អាជ្ញាធរឃុំបានលើកកម្ពស់តួនាទីរបស់អ្នកមានកិត្យានុភាពក្នុងការធ្វើចលនាមហាជន មិនទុកឲ្យសមាសភាពអាក្រក់ទាញយកផលប្រយោជន៍ពីការបំភ្លៃ និងញុះញង់។

លោកស្រី Then Thi Ot នៅភូមិ Dong Meo ឃុំ Trung Son បានចែករំលែកថា យើងកំពុងទន្ទឹងរង់ចាំថ្ងៃដែលបានកាន់សន្លឹកឆ្នោត ដើម្បីអនុវត្តសិទ្ធិជាម្ចាស់ឆ្នោតរបស់ខ្លួន។ អរគុណកម្មាភិបាលឃុំណាស់ ដែលមកផ្ទះយើងដើម្បីផ្សព្វផ្សាយអំពីការបោះឆ្នោត និងជូនបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតឲ្យយើង។ លោក Ban Van Than លេខារងនៃគណៈកម្មាធិការបក្សឃុំ  ប្រធានគណៈកម្មាធិការប្រជាជនឃុំ Trung Son បានឲ្យដឹងថា យើងបានបិទបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតនៅតាមក្រុម និងភូមិនិមួយៗ ព្រមទាំង គណៈកម្មការរៀបចំការបោះឆ្នោតក៏បានបែងចែកភារកិច្ចឲ្យកម្មភិបាលម្នាក់ៗ រៀបចំយុទ្ធនាការឃោសនាបោះឆ្នោតស្របតាមច្បាប់។

ដោយការច្នៃប្រឌិតស្របតាមសភាពការណ៍ជាក់ស្ដែង ឃុំ Trung Son បានរៀបចំល្អសម្រាប់ថ្ងៃបោះឆ្នោត។ ម្ចាស់ឆ្នោតទាំង ១០០% ជាជនជាតិភាគតិច បានឆ្ពោះទៅរកថ្ងៃបោះឆ្នោតដោយរំពឹងទុកថា ជោគជ័យនៃការបោះឆ្នោតនឹងនាំមកនូវជីវភាពធូធារសម្រាប់ភូមិ៕

បកប្រែដោយ Thuy Anh