គោលនយោបាយគឺជាមធ្យោបាយ និងកម្លាំងជំរុញ

អស់រយៈពេលជាយូរមកហើយក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ពួកគេច្រើនតែចាប់អារម្មណ៍លើបញ្ហាសម្ភារៈ និងហិរញ្ញវត្ថុប៉ុណ្ណោះ។ រាល់គម្រោងជំនួយអភិវឌ្ឍន៍ស្ទើរតែផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ហេដ្ឋារចនារូបវន្ត និងហិរញ្ញប្បទានសម្រាប់ជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន និងភាពក្រីក្រ។ ប្រការនេះកាន់តែត្រូវបានមើលឃើញច្បាស់តាមរយៈជនជាតិភាគតិច ដូចជាជនជាតិ O Du តែម្តង។ បន្ទាប់ពីការតាំងទីលំនៅថ្មី រដ្ឋបានអនុវត្តគម្រោងគាំទ្រអភិវឌ្ឍន៍ចំនួនពីរសម្រាប់សហគមន៍នេះនៅ Vang Mon។ ទាំងនេះគឺជាគម្រោងគាំទ្រអភិវឌ្ឍន៍ជនជាតិភាគតិច O Du ក្នុងដំណាក់កាល ២០០៦-២០១០ ដោយមានថវិកា ៤ ពាន់លានដុង និងគម្រោងគាំទ្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមជនជាតិភាគតិច O Du ក្នុងដំណាក់កាល ២០១៦-២០២៥ ដោយមានថវិការហូតដល់ ១២០ ពាន់លានដុង (ពោលគឺខ្ពស់ជាង ៣០ ដងនៃគំរោងមុន)។ គោលបំណងនៃគំរោងនេះគឺលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ធ្វើអោយប្រសើរឡើងនូវជីវភាពខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន O Du តាមរបៀបប្រកបដោយចីរភាព លើកកម្ពស់ការថែរក្សាសុខភាព ធ្វើឱ្យប្រសើរជាងនូវពូជសាសន៍ និងថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីរបស់ប្រជាជន O Du។ 

leftcenterrightdel
ផ្ទះវប្បធម៌ថ្មីនៅភូមិ Vang Mon

ទាំងនេះគឺជាការខិតខំប្រឹងប្រែងរបស់មជ្ឈិមក៏ដូចជារបស់អាជ្ញាធរដែនដីសំរាប់សហគមន៍ O Du។ ហើយគោលនយោបាយអភិវឌ្ឍន៍ពិតជាបានក្លាយជាមធ្យោបាយដ៏សំខាន់ និងជាកម្លាំងជំរុញដើម្បីផ្លាស់ប្តូរជីវិតរបស់ប្រជាជន O Du នៅ Vang Mon។ អគ្គិសនី ផ្លូវថ្នល់ ត្រូវបានវិនិយោគកាន់តែទំនើប ផ្ទះរបស់ប្រជាជនកាន់តែធំទូលាយ ហើយជីវិតសម្ភារៈត្រូវបានធ្វើឱ្យប្រសើរឡើង។ មិនត្រឹមតែប៉ុណ្ណឹងទេ លក្ខខណ្ឌផលិតកម្មដើម្បីពង្រីកជីវភាពរស់នៅរបស់ប្រជាជនក៏មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ផងដែរ។

តាមរយៈគោលនយោបាយទាំងនោះ ថវិការាប់ពាន់លានដុងត្រូវបានវិនិយោគនៅភូមិ Vang Mon បានធ្វើឱ្យមុខមាត់ភូមិមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ ប៉ុន្តែបើក្រឡេកមើលឡើងវិញ យើងឃើញថា ភូមិ Vang Mon នៅតែជាភូមិក្រីក្រមួយ។ ក្នុងចំណោម ១០៥ គ្រួសារ មាន ៥០ គ្រួសារក្រីក្រ និង ០១ គ្រួសារជិតបន្ទាត់ក្រីក្រ (ស្មើនឹង ៤៩%) ដែលពួកគេទាំងអស់ជាប្រជាជន O Du។ និយាយថាគម្រោងបរាជ័យក៏មិនត្រឹមត្រូវទេ ប៉ុន្តែប្រាកដណាស់ថាប្រសិទ្ធភាពសេដ្ឋកិច្ចសង្គមរបស់វាគឺមិនខ្ពស់ទេ។

ភាពខ្លាំងរបស់សហគមន៍គឺជាគ្រឹះសំខាន់

គោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋត្រូវបានកសាងឡើងពីលើចុះក្រោម ដូច្នោះទោះបីជាវាជួយឱ្យមានការផ្លាស់ប្តូរជីវភាពរស់នៅក្នុងភូមិយ៉ាងឆាប់រហ័សក៏ដោយ ក៏នៅមានកម្រិតជាក់លាក់នៅឡើយ។ ការផ្លាស់ប្តូរដែលយើងងាយមើលឃើញនោះគឺការផ្លាស់ប្តូរជាវិជ្ជមានចាប់ពីហេដ្ឋារចនាសម្ព័ន្ធរហូតដល់ជីវិតសម្ភារៈ ប៉ុន្តែវាមិនបង្កើតបានការអភិវឌ្ឍប្រកបដោយចីរភាពនោះទេព្រោះថាវាមិនទាញយកបានផលប្រយោជន៍ពីកម្លាំងសហគមន៍របស់ប្រជាជន O Du ទេ។ ក្នុងការអភិវឌ្ឍថ្ងៃនេះ កម្លាំងសហគមន៍គឺជាគ្រឹះសំខាន់មួយ។ ភាពខ្លាំងរបស់សហគមន៍គឺដំបូងបង្អស់គឺកម្លាំងនៃវប្បធម៌សង្គម។ ពោលគឺវាជាការផ្សាភ្ជាប់គ្នារវាងរាល់សមាជិកទាំងអស់ក្នុងសហគមន៍តាមរយៈមនសិការជនជាតិភាគតិច ទំនាក់ទំនងញាតិសន្តាន ក៏ដូចជាទំនាក់ទំនងដទៃទៀតដែលបានបង្កើតឡើងនៅក្នុងដំណើរការប្រវត្តិសាស្ត្រ។ 

ការផ្សាភ្ជាប់គ្នាក្នុងសហគមន៍គឺជាធនធានមួយ ជាប្រភពដើមទុនមួយសម្រាប់ការអភិវឌ្ឍ ប៉ុន្តែគោលនយោបាយអភិវឌ្ឍន៍នានាមិនទាន់បានបានយកចិត្តទុកដាក់លើបញ្ហានេះទេ។ គម្រោងខ្លះចាប់អារម្មណ៍លើការស្ដារឡើងវិញនូវពិធីបុណ្យ ឬរាល់សកម្មភាពវប្បធម៌ និងការសម្តែងសិល្បៈ ប៉ុន្តែវានឹងមិនមានអត្ថន័យទេប្រសិនបើ ការតភ្ជាប់សហគមន៍មិនទទួលបានការយកចិត្តទុកដាក់។ ព្រោះវាជាភាពខ្លាំងរបស់សហគមន៍ ជាមូលដ្ឋានដើម្បីបង្កើតនូវពិធីបុណ្យ សកម្មភាពវប្បធម៌សហគមន៍ និងសិល្បៈសំដែង។ ហើយនៅក្នុងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ ការមិនអើពើនឹងអំណាចរបស់សហគមន៍ក៏មានន័យថាកំពុងបោះបង់ចោលនូវគ្រឹះដ៏សំខាន់ផងដែរ។

ការងើបឡើងដោយខ្លួនឯង គឺជាកត្តាកំណត់

គោលនយោបាយអភិវឌ្ឍន៍គឺជាកម្លាំងចលករ កម្លាំងសហគមន៍គឺជាគ្រឹះដ៏សំខាន់ ប៉ុន្តែដើម្បីមានភាពលំនឹង និងការអភិវឌ្ឍរយៈពេលវែងនោះកត្តាសំខាន់បំផុតគឺប្រជាជន O Du ជាក់លាក់តែម្តង។ ពួកគេត្រូវតែងើបឡើងដោយ ខ្លួនឯងដើម្បីលូតលាស់។ ធនធានមនុស្សរបស់ប្រជាជន O Du នៅ Vang Mon នាពេលបច្ចុប្បន្នមិនឱនខ្សោយពេកទេ។ ហើយនេះជាប្រភពដើមទុនសំខាន់ដែលជាកត្តាកំណត់អនាគតសហគមន៍នេះ។ ទោះយ៉ាងណា នាពេលបច្ចុប្បន្ននេះ ជនជាតិ O Du កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនអំពីមនុស្សក្នុងដំណើរការអភិវឌ្ឍន៍។ អ្នកខ្លះចេញទៅរកស៊ីខាងក្រៅហើយរៀនតាមទង្វើខូច។ អ្នកខ្លះខ្ជិលធ្វើការ ពឹងផ្អែកតែលើគោលការណ៍  អ្នកខ្លះមិនអាចទប់ទល់នឹងការល្បួង និងធ្លាក់ខ្លួនប្រើគ្រឿងញៀន។ល។

មានការលើកឡើងថា កាលពីមុនប្រជាជន O Du ក៏បានប្រឈមមុខនឹងការលំបាក ប៉ុន្តែពួកគេនៅតែអភិវឌ្ឍ ប៉ុន្តែឥឡូវនេះដោយមានការផ្តល់ជំនួយទ្រទ្រង់ជាច្រើនពីរដ្ឋ ពួកគេបែរទៅអភិវឌ្ឍឱនជាងមុន។  ជាការពិតណាស់ គោលនយោបាយ ឬគំនិតពឹងផ្អែកទៅលើគោលការណ៍នេះក៏ធ្វើឱ្យ O Du កាន់តែខ្សោយផងដែរ។ ហើយប្រសិនបើមិនផ្លាស់ប្តូរវិធីសាស្រ្តអភិក្រមនៃគោលនយោបាយទាំងនោះទេប្រជាជន O Du នឹងកាន់តែចុះខ្សោយនូវសមត្ថភាពនៃការរស់រានមានជីវិតរបស់ពួកគេ។ នៅពេលនោះខ្ញុំខ្លាចថា គ្មាននរណាម្នាក់អាចចិញ្ចឹមពួកគេបានទេ។ ដូច្នេះមានតែប្រជាជន O Du ប៉ុណ្ណោះទេត្រូវតែក្រោកឈរឡើងដើម្បីអភិវឌ្ឍខ្លួន ដើម្បីមានការទទួលខុសត្រូវចំពោះបុព្វបុរសរបស់ខ្លួន។

តើធ្វើដូចម្តេចដើម្បីជួយឱ្យប្រជាជន O Du នាពេលអនាគតអាចចិញ្ចឹម ខ្លួនពួកគេបាន? សំណួរនេះតម្រូវឱ្យ អ្នកជំនាញ និងគ្រប់ទីភ្នាក់ងារដែលទទួលបន្ទុកនឹងបង្កើតគោលនយោបាយថ្មីមានប្រសិទ្ធិភាពជាងមុនសំរាប់ជនជាតិភាគតិចជាទូទៅ និងសំរាប់ប្រជាជន O Du ជាដោយឡែក។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការយល់ដឹង ការប្រឹងប្រែង និងឆន្ទៈដ៏មុតមាំរបស់ប្រជាជន O Du តែម្តង៕

បកប្រែដោយ Minh Trung