ការលំបាកដោយសារកង្វះដើមទុន

មធ្យោបាយចិញ្ចឹមជីវិតចាស់របស់ប្រជាជន O Du គឺជាការធ្វើស្រែចម្ការ និងពង្រីកផ្នែកបសុបក្សី។ នាពេលបច្ចុប្បន្ននេះ បន្ទាប់ពីតាំងទីលំនៅថ្មីហើយ តែគំរូនៃមធ្យោបាយចិញ្ចឹមជីវិតនេះនៅតែដើរតួនាទីយ៉ាងសំខាន់មួយ។ ក៏ប៉ុន្តែ គំរូនេះក៏កំពុងប្រឈមមុខនឹងការលំបាកច្រើនជាងមុនពេលតាំងទីលំនៅថ្មី។ គ្រួសាររបស់លោក Lo Thanh Binh កាលពីមុនរស់នៅភូមិ Xop Pot ឃុំ Kim Da ធ្លាប់មានហ្វូងគោរហូតដល់ទៅ ១០ ក្បាល ជ្រូកជាង ១២ ក្បាល និងមាន់រាប់រយក្បាលនោះ ហើយដីស្រែចម្ការក៏មិនមានច្រើនប៉ុន្មានទេ ប៉ុន្តែគ្រួសារគាត់នៅតែផលិតស្រូវបានគ្រប់គ្រាន់ក្នុងការរស់នៅក្នុងមួយឆ្នាំ។ ប៉ុន្តែនៅពេលប្តូរទីលំនៅទៅភូមិ Vang Mon វិញនោះ គឺចាប់ពីការបង្កបង្កើនផល រហូតដល់ការចិញ្ចឹមសត្វបសុបស្សីសុទ្ធតែជួបការលំបាកមិនតិចទេ ពោលគឺដីមិនអាចដាំដំណាំបានទេ បានជាប៉ះពាល់ដល់ប្រភពចំណីឱ្យសត្វ ថែមទាំងទីនេះក៏គ្មានដីទំនេច្រើនសម្រាប់ឃ្វាលគោ ជ្រូក មាន់ ដូចពីមុនទេ។ លោក Binh បាននិយាយទៀតថា "រកលុយបានប៉ុនណាត្រូវទិញអង្ករអស់ប៉ុណ្នឹង" ដូច្នេះ គ្មានសល់សម្រាប់ទិញសត្វចិញ្ចឹមបន្ថែមបានទេ។ ទោះបីរដ្ឋផ្តល់គោឱ្យក៏ដោយ ក៏ពួកគេមិនដឹងថាត្រូវចិញ្ចឹមសត្វយ៉ាងដូចម៉្តេចទេ ពីព្រោះពួកគេមិនអាចរកចំណីសំរាប់សត្វគោស៊ីបានទេ”។

ក្នុងបរិបទនៃការលំបាកក្នុងការធ្វើកសិកម្ម និងការចិញ្ចឹមសត្វបែបនេះ ហេតុនោះប្រជាជនត្រូវតែរកស៊ីចិញ្ចឹមជីវិតដោយមធ្យោបាយផ្សេងៗទៀត។  ក្រៅពីជម្រើសចំណាក់ស្រុកដើម្បីរកប្រាក់ចិញ្ចឹមជីវិតនោះ ក៏មនុស្សមួយចំនួនបានស្វែងរកជម្រើសផ្សេងទៀតនៅក្នុងស្រុកកំណើតតែម្តងផងដែរ។  ឧទាហរណ៍គឺករណីលោកស្រី Lo Thi Nga បានរកឃើញផ្លូវបង្កើនចំណូលសម្រាប់ចិញ្ចឹមជីវិតពីការងារត្បាញសំពត់សង្កឹម និងសម្លៀកបំពាក់ប្រពៃណី។ 

មិនដូចលោកស្រី Nga ទេ លោកស្រី Le Thi Hue បានព្យាយាមបិតស្រាពាងដើម្បីលក់ទៅផ្សារ ហើយជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបិតស្រាពាងនោះ បានជាស្រារបស់លោកស្រីធ្វើបានប៉ុន្មានលក់ដាច់បានប៉ុណ្នឹង។ ហើយអ្នកខ្លះទៀតជ្រើសរើសការលក់គ្រឿងទេសជារបរចិញ្ចឹមជីវិតដើម្បីរកប្រាក់បន្ថែមទិញអាហារ និងចាយវាយឱ្យគ្រួសារ… ។

ការធ្វើពិពិធកម្មជីវភាពគឺជាតម្រូវការ ហើយក៏ជាយុទ្ធសាស្រ្តកាត់បន្ថយហានិភ័យផងដែរ។ ប៉ុន្តែចំពោះប្រជាពលរដ្ឋនៅភូមិ Vang Mon វិញ មិនមានមនុស្សច្រើនទេដែលអាចពង្រីកមុខរបរចិញ្ចឹមជីវិតនៅក្នុងស្រុក។ ក្រៅពីហាងលក់គ្រឿងទេសចំនួន ៥ កន្លែង មានមនុស្ស ២ នាក់អាចបិតស្រាបាន និង ៨ នាក់ចេះត្បាញសំពត់ប៉ុណ្ណោះ ដែលអាចនាំមកនូវប្រាក់ចំណូលប្រសើរសម្រាប់គ្រួសារនោះ គឺនៅសល់ប៉ុន្មានមានការពិបាកក្នុងការជ្រើសរើសមុខរបរផ្សេងៗចិញ្ចឹមជីវិតណាស់។ អាស្រ័យលើការរៀបរាប់ខាងលើ យើងអាចមើលឃើញបានថា ការធ្វើពិពិធកម្មជីវភាពគឺជាភាពចាំបាច់ក៏ពិតម៉ែន ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាអាចធ្វើបានទេ។

leftcenterrightdel
ស្រ្តីនៅ O Du ដេរប៉ាក់សំពត់សង្កឹម

មិនត្រឹមតែជាលុយ ឬវត្ថុសម្ភារៈប៉ុណ្ណោះទេ

នេះជាក្តីកង្វល់ជាប់លាប់ឆ្លងកាត់ច្រើនជំនាន់មកហើយ ហើយវានឹងបន្តជាបញ្ហាសំខាន់មួយក្នុងការបង្កើតគោលនយោបាយដើម្បីទ្រទ្រង់ការអភិវឌ្ឍនៅជនបទជាទូទៅ និងតំបន់ជនជាតិភាគតិចនិយាយដោយឡែកដែរ។

វាពិតជាពិបាកក្នុងការបង្ហាញបាននូវកត្តាពេញចិត្តមួយដើម្បីឆ្លើយតបនឹងកង្វល់សំខាន់នេះ។ មានការជជែកវែកញែកជាច្រើនជុំវិញរឿង  “ឱ្យដងសន្ទូច ឬ ឱ្យត្រី” ឬរឿង “ដាំដុះដើមអ្វី ចិញ្ចឹមសត្វអ្វី” រហូតដល់រឿង “កែលម្អហេដ្ឋារចនាសម្ព័ន្ធ”... នោះមានន័យថា មានផែនការជាច្រើន មានការតំរង់ទិសជាច្រើនដែលត្រូវបានលើកឡើងនៅក្នុងបណ្តាគម្រោងអនុវត្តជាក់ស្តែងក៏ពិតម៉ែនហើយ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ប្រជាជន O Du នៅតែជាមុខសញ្ញាក្រីក្រត្រូវការជំនួយឧបត្ថម្ភជាបន្ត។ បញ្ហានេះ វាហាក់ដូចជាការឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃគម្រោងអភិវឌ្ឍន៍។ ដូច្នេះរួមសេចក្តីមក តើប្រជាជនគាត់ត្រូវការអ្វីដើម្បីអភិវឌ្ឍ?

សម្រាប់ប្រជាជន O Du សព្វថ្ងៃនេះ ដើម្បីអភិវឌ្ឍបានក្រៅពីដើមទុនជាសម្ភារៈ និងហិរញ្ញវត្ថុចាំបាច់នោះ គឺការចាំបាច់ត្រូវវិនិយោគលើដើមទុនមនុស្ស ដើមទុនសង្គម និងដើមទុនវប្បធម៌ ដែលទាំងនេះត្រូវបានគេស្គាល់ថា ជាដើមទុនទន់សម្រាប់ការអភិវឌ្ឍ។ ដើមទុនមនុស្សគឺជាចំណេះដឹង ជំនាញ និងក្តីតាំងចិត្តដើម្បីរីកលូតលាស់នៅក្នុងជីវិត។ ដើមទុនសង្គម គឺជាការជឿទុកចិត្ត ការគោរពខ្លួនឯង និងគឺជាបណ្តាញសង្គមសម្រាប់ពួកគេអាចទទួលបានធនធានអភិវឌ្ឍន៍ផ្សេងទៀត។ ដើមទុនវប្បធម៌គឺជាកត្តានៃវប្បធម៌សហគមន៍ ដើមទុនវប្បធម៌បុគ្គល និងប្រព័ន្ធស្ថាប័នសមស្របសម្រាប់ការអភិវឌ្ឍន៍។ ប្រសិនបើដើមទុនធម្មជាតិគឺជាប្រភពដើមទុនដែលមានស្រាប់ដោយមិនងាយស្រួលទេក្នុងការវិនិយោគយ៉ាងឆាប់រហ័សក្នុងរយៈពេលខ្លីនោះ គឺប្រភពដើមទុនដែលនៅសល់នឹងអាចពង្រីក និងលើកកម្ពស់បានក្នុងដំណើរការអភិវឌ្ឍន៍ប្រសិនបើមានយុទ្ធសាស្ត្រសមហេតុផល។

បច្ចុប្បន្ននេះបន្ទាប់ពីទទួលបានជំនួយឧបត្ថម្ភពីគោលនយោបាយរបស់រដ្ឋអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រជាជន O Du កំពុងប្រឈមនឹងបញ្ហាទាក់ទងនឹងរាល់ប្រភពដើមទុនទន់ដែលពិតជាមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងសង្គមសម័យទំនើបនេះ។ ដើមទុនវប្បធម៌សហគមន៍ត្រូវបានបាត់បង់ ខណៈដើមទុនវប្បធម៌បុគ្គលក៏នៅមានកម្រិតដែរ។ មនុស្សបាត់បង់ទំនុកចិត្តបន្តិចម្តងៗ ថែមទាំងបណ្តាញសង្គមមានការបង្រួមឡើងវិញ។ ប្រការនេះបានក្លាយជាឧបសគ្គនៃជីវិត។ ហេតុដូច្នេះហើយពួកគេត្រូវការធ្វើឱ្យស្មារតីរបស់ខ្លួនរស់ឡើងវិញមានការជឿជាក់លើខ្លួនឯង បង្កើនសមត្ថភាពផ្ទាល់ខ្លួន និងបង្កើតបណ្តាញសង្គមផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍ។ អាស្រ័យហេតុនោះ ប្រសិនបើពួកគេនៅតែយកចិត្តទុកដាក់តែរឿងលុយ និងសម្ភារៈនោះ នៅពេលណាមួយរាល់ជំនួយត្រូវបានដកយកវិញ ប្រជាជន O Du នឹងបាត់បង់សមត្ថភាពក្នុងការរស់រានមានជីវិតរបស់ខលួន។  នៅពេលនោះ តើអ្នកណានឹងថែរក្សា ចិញ្ចឹមពួកគេ?

បកប្រែដោយ Minh Trung