ច្បាប់នេះត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងសកម្មភាពជំនឿសាសនារបស់រដ្ឋ បង្កលក្ខណៈងាយស្រួលសម្រាប់អង្គការ បុគ្គល និងប្រជាជនក្នុងការអនុវត្តសិទ្ធិសេរីភាពខាងជំនឿសាសនា ស្របតាមស្ថានភាពជំនឿសាសនានៅវៀតណាម។ អាស្រ័យហេតុនេះ ច្បាប់នេះទទួលបានការគាំទ្រពីសំណាក់អង្គការ បុគ្គល និងប្រជាជនក្នុងការអនុវត្តសកម្មភាពជំនឿសាសនា និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាសកម្មភាពមនុស្សធម៌ផងដែរ។ល។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

ជាក់ស្តែងក្នុងរយៈពេលជាង ៣ ឆ្នាំនៃការអនុវត្តច្បាប់នេះបានបង្ហាញថា ការគ្រប់គ្រងជំនឿសាសនារបស់រដ្ឋបានមានការផ្លាស់ប្តូរជាវិជ្ជមានប៉ុន្តែនៅតែមានការលំបាកជាច្រើនដូចជា  នៅមូលដ្ឋានជាច្រើនមានការយល់ដឹង​ និងការប្រើប្រាស់ពាក្យខុសគ្នាមួយចំនួននៅក្នុងច្បាប់ដូចជា ការយល់ដឹងអំពីជំនឿសាសនានិងពិធីបុណ្យជំនឿសាសនា អ្នកមុខអ្នកការ អង្គការសាសនាក្រោមឱវាទ ដែលនាំមកនូវការលំបាកក្នុងដំណើរការអនុវត្តការងារ។

ការគ្រប់គ្រងសកម្មភាពជំនឿសាសនា និងគ្រឹះស្ថានជំនឿសាសនារបស់រដ្ឋ (លើកលែងតែពិធីបុណ្យជំនឿសាសនា និងគ្រឹះស្ថានជំនឿសាសនាដែលជាកេរ្ដិ៍ដំណែលប្រវត្ដិសាស្ដ្រវប្បធម៌ - រម្មណីយដ្ឋានដែលបានទទួលស្គាល់ចំណាត់ថ្នាក់)  នៅថ្នាក់មជ្ឈិមស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងកិច្ចការផ្ទៃក្នុង ប៉ុន្តែបច្ចុប្បន្ននេះនៅថ្នាក់ស្រុកនិងខេត្ត ការផ្ដល់យោបល់ក្នុងការគ្រប់គ្រងសកម្មភាពជំនឿសាសនា ពិធីបុណ្យជំនឿសាសនា និងគ្រឹះស្ថានជំនឿសាសនាដែលបានទទួលស្គាល់ចំណាត់ថ្នាក់នៅតែមិនទាន់ត្រូវបានកំណត់យ៉ាងច្បាស់ក្រោមការគ្រប់គ្រង និងការទទួលខុសត្រូវរបស់មន្ទីរកិច្ចការផ្ទៃក្នុងឬ មន្ទីរវប្បធម៌កីឡា និងទេសចរណ៍នៅឡើយ។

ប្រការនេះបាននាំមកនូវការលំបាកសម្រាប់ការផ្តល់យោបល់ដល់ការគ្រប់គ្រងសកម្មភាពជំនឿសាសនា និងគ្រឹះស្ថានជំនឿសាសនានៅមូលដ្ឋាន។ ជាមួយគ្នានោះ បញ្ហាចុះបញ្ជីចូលរួមសកម្មភាពជំនឿសាសនាត្រូវបានចែងក្នុងច្បាប់បានឆ្លើយតបទៅនឹងតម្រូវការជំនឿសាសនារបស់សាសនិក  ប៉ុន្តែក៏មានកង្វល់ដោយច្បាប់កំណត់ថា គណៈកម្មាធិការប្រជាជនឃុំគឺស្ថាប័នមានសមត្ថកិច្ចអនុញ្ញាតឲ្យចុះបញ្ជីសកម្មភាពជំនឿសាសនាគឺមិនសមស្រប។

ផ្ដើមចេញពីបញ្ហាខាងលើនេះ មូលដ្ឋានជាច្រើនបានស្នើដល់ស្ថាប័នមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជំរុញការផ្សព្វផ្សាយ ឃោសនាអំពីខ្លឹមសារនៃច្បាប់និងអនុក្រឹត្យលេខ 162/2017/NĐ-CP ចុះថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៧ របស់រដ្ឋាភិបាលស្ដីពីការអនុវត្តច្បាប់ជំនឿសាសនាសម្រាប់អ្នកមុខអ្នកការ អ្នកបួស អង្គការសាសនា និងកម្មាភិបាលគ្រប់គ្រងជំនឿសាសនា ក្រៅពីនេះ បើកវគ្គបណ្ដុះបណ្ដាលនិងបំពាក់បំប៉នជំនាញ ក៏ដូចជាលើកកម្ពស់សមត្ថភាពដល់ក្រុមកម្មាភិបាលដែលបំពេញការងារនេះ។

ស្ថាប័នមានសមត្ថកិច្ចក៏ត្រូវផ្តោតលើការត្រួតពិនិត្យ និងតាមដានដើម្បីស្វែងយល់ស្ថានភាពអនុវត្តច្បាប់ស្ដីពីជំនឿសាសនា តាមរយៈនោះ  ដាក់ចេញដំណោះស្រាយសម្រាប់បញ្ហាកើតឡើង ទន្ទឹមនឹងនោះ សម្របសម្រួលនិងជួយមូលដ្ឋានក្នុងការអនុវត្តច្បាប់ដោយធានាបាននូវសិទ្ធិ និងកាតព្វកិច្ចរបស់អង្គការនិងបុគ្គលដែលពាក់ព័ន្ធ។ លើសពីនេះទៀត អង្គការសាសនាចាំបាច់ត្រូវគោរពច្បាប់ស្ដីពីជំនឿសាសនា និងច្បាប់ពាក់ព័ន្ធដល់ជំនឿសាសនា រួមចំណែកក្នុងការកសាងនិងពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងអង្គការសាសនាទាំងឡាយ៕

បកប្រែដោយ Pham Diep