leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

គណៈកម្មការដឹកនាំមានភារកិច្ចជួយនាយករដ្ឋមន្រ្តីស្រាវជ្រាវ ដឹកនាំ និងសហការក្នុងការដោះស្រាយការងារដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ការសម្របសម្រួល និងការអនុវត្តដំណោះស្រាយ ដើម្បីសម្រេចគោលដៅនៃគម្រោងអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ និងកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០។

ព្រមទាំងស្រាវជ្រាវ និងលើកសំណើរជូននាយករដ្ឋមន្រ្តីអំពីការចេញផ្សាយយន្តការ និងគោលនយោបាយដែលពាក់ព័ន្ធដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធី និងដំណោះស្រាយផ្សេងៗជួយនាយករដ្ឋមន្រ្តីសម្របសម្រួលសកម្មភាព ក្នុងការរៀបចំ និងអនុវត្តគម្រោង៕

បកប្រែដោយ Thanh Cong