leftcenterrightdel
រូបថតឧទាហរណ៍ (luatvietnam.vn)

ចម្លើយ៖ យោងតាមមាត្រា ១២ អនុក្រឹត្យលេខ 141/2020/NĐ-CP របស់រដ្ឋាភិបាលដែលបានកំណត់ស្តីពីការជ្រើសរើសសិស្សានុសិស្ស និស្សិតជនជាតិភាគតិចនោះ ការជ្រើសរើស និងរៀបចំការងារធ្វើសម្រាប់អ្នកដែលត្រូវបានចាត់បញ្ជូនទៅសិក្សា ក្រោយពីបញ្ចប់ការសិក្សាមានការកំណត់ដូចខាងក្រោម៖

១. ជារៀងរាល់ឆ្នាំ គ្រឹះស្ថានអប់រំផ្ញើបញ្ជីឈ្មោះនិងប្រគល់សំណុំរឿងនិងបរិញ្ញាបត្ររបស់អ្នកសិក្សា ក្រោយពីបញ្ចប់ការសិក្សា ទៅគណៈកម្មាធិការប្រជាជនខេត្ត។

២. គណៈកម្មាធិការប្រជាជនខេត្ត យោងតាមតំរូវការនៃភារកិច្ច មុខតំណែង ចំនួនមនុស្សធ្វើការ និងចំនួនក្របខ័ណ្ឌជួរកម្មាភិបាល យោងតាមតំរូវការនៃការងារ មុខតំណែង ចំនួនមនុស្សដែលបានប្រគល់ជូន ស្តង់ដារវិជ្ជាជីវៈ មូលនិធិប្រាក់បៀវត្សរបស់អង្គភាព និងយោងតាមសំណុំរឿងរបស់អ្នកសិក្សាដែលត្រូវបានចាត់បញ្ជូនទៅសិក្សា ក្រោយពីបញ្ចប់ការសិក្សា ដើម្បីធ្វើផែនការជ្រើសរើសកម្មាភិបាល សម្រាប់អ្នកសិក្សាដែលត្រូវបានចាត់បញ្ជូនទៅសិក្សា។

៣. គណៈកម្មាធិការប្រជាជនខេត្ត ដឹកនាំការជ្រើសរើស និងរៀបចំការងារធ្វើសម្រាប់អ្នកសិក្សាដែលចាត់បញ្ជូនទៅសិក្សា ក្រោយពីបញ្ចប់ការសិក្សា តាមការកំណត់របស់រដ្ឋាភិបាលស្តីពីការជ្រើសរើស ការប្រើប្រាស់ និងការគ្រប់គ្រងកម្មាភិបាល  ឬបញ្ជូនសំណុំរឿងទៅអង្គភាព និងអង្គការផ្សេងៗទៀត ដែលមានតម្រូវការជ្រើសរើសបុគ្គលិកដែលមានជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈសមស្របនឹងតម្រូវការនៃការងារ។

៤. ពេលវេលាសម្រាប់អ្នកសិក្សាដែលត្រូវបញ្ជូនទៅសិក្សា រង់ចាំការជ្រើសរើស និងរៀបចំការងារធ្វើគឺ ១២ ខែ គិតចាប់ពីថ្ងៃទទួលបានសំណុំរឿងដោយគ្រប់គ្រាន់សម្រាប់ការជ្រើសរើស។

* មិត្តអ្នកអាន អ្នកស្រី Nguyen Thu Phuong នៅទីរួមស្រុក Ngo Dong ស្រុក Giao Thuy ខេត្ត Nam Dinh បានសួរថា៖ តើសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ជនបរទេស ដែលស្នាក់នៅក្នុងប្រទេសវៀតណាមដោយស្របច្បាប់ ត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ យោងតាមមាត្រា ៨ នៃច្បាប់ស្តីពីជំនឿសាសនា សិទ្ធិសេរីភាពខាងជំនឿសាសនារបស់ជនបរទេសដែលស្នាក់នៅក្នុងប្រទេសវៀតណាមដោយស្របច្បាប់ មានកំណត់ដូចខាងក្រោម៖

១. ជនបរទេសដែលស្នាក់នៅក្នុងប្រទេសវៀតណាមដោយស្របច្បាប់ ទទួលបានការគោរព និងគាំពារសិទ្ធិសេរីភាពខាងជំនឿសាសនា។

២. ជនបរទេសដែលស្នាក់នៅក្នុងប្រទេសវៀតណាមដោយស្របច្បាប់ មានសិទ្ធិ៖

ក - ចូលរួមសកម្មភាពជំនឿសាសនា;

ខ - ប្រើប្រាស់កន្លែងស្របច្បាប់ សម្រាប់ជួបជុំគ្នាថ្វាយបង្គំ;

គ - អញ្ជើញអ្នកមុខ អ្នកការសាសនា និងអ្នកបួសជាជនជាតិវៀតណាម អោយទេសនា; អញ្ជើញអ្នកបួសដែលជាជនបរទេសមកទេសនា;

ឃ - ទៅបួសនៅតាមវត្ត ឬទៅសិក្សានៅឯមូលដ្ឋានបណ្តុះបណ្តាលសាសនា ឬវគ្គបណ្តុះបណ្តាលខាងសាសនាដែលរៀបចំឡើងដោយអង្គការសាសនានៅក្នុងប្រទេសវៀតណាម;

ង - យកគម្ពីរធម៌ និងទេយ្យទានទៅវត្តធ្វើបុណ្យ ស្របតាមច្បាប់របស់វៀតណាម;

៣. អ្នកមុខ អ្នកការសាសនា និងអ្នកបួសដែលជាជនបរទេស ស្នាក់នៅនៅក្នុងប្រទេសវៀតណាមដោយស្របច្បាប់ មានសិទ្ធិទេសនានៅតាមវត្ត  ឬនៅកន្លែងស្របច្បាប់ផ្សេងទៀតនៅក្នុងប្រទេសវៀតណាម៕

បកប្រែដោយ Huyen Trang