leftcenterrightdel
រូបថតឧទាហរណ៍ (tuyengiao.vn)

កិច្ចប្រជុំបានវាយតម្លៃថា នៅពេលកន្លងមក កិច្ចសហការក្នុងការផ្ដល់ព័ត៌មាន និងឃោសនា រវាងភាគីទាំងពីរបានចូលរួមចំណែកក្នុងការទាក់ទាញការជួយគាំទ្រពីបណ្ដាប្រទេស និងសហគមន៍អន្តរជាតិ ចំពោះភារកិច្ចការពារអធិបតេយ្យភាព និងសន្តិសុខ ផលប្រយោជន៍ជាតិនៅសមុទ្រ លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីអធិបតេយ្យភាពលើកោះ និងសមុទ្រ។ នាពេលខាងមុខ ភាគីទាំងពីរបន្តរក្សានិងពង្រីកកិច្ចសហការ ការជួបជុំគ្នា ការផ្លាស់ប្ដូរព័ត៌មាន ជាពិសេសគឺការផ្ដល់ព័ត៌មានពីទីតាំងភូមិសាស្រ្តនិងព័ត៌មានអំពីកិច្ចការទាក់ទងបរទេសដែលពាក់ព័ន្ធនឹងបញ្ហាសមុទ្រ លើកឡើងគោលការណ៍ និងដំណោះស្រាយសម្រាប់បញ្ហានៅលើសមុទ្រ៕

បកប្រែដោយ Thuy Anh