មូលដ្ឋាននានានៅក្នុងខេត្តបានរៀបចំកន្លែងធ្វើការសម្រាប់និស្សិតចំនួន ៣២ នាក់បន្ទាប់ពីបញ្ចប់ការសិក្សា ធានាឱ្យស្របនឹងមុខជំនាញដែលបានរៀនសូត្រ។ យោងតាមលោក Nguyen Thai Nam ប្រធានគណៈជនជាតិនៃខេត្ត Thai Nguyen បានឱ្យដឹងថា ពីស្ថានភាពជាក់ស្តែងក្នុងមូលដ្ឋានបានសបញ្ជាក់ឱ្យឃើញថា ការជ្រើសរើសសិស្សឱ្យចូលរៀននោះ គឺជាគោលនយោបាយដ៏ត្រឹមត្រូវដែលបង្ហាញពីការយកចិត្តទុកដាក់ជាក់ស្តែងរបស់បក្ស និងរដ្ឋ ចំពោះតំបន់ជនជាតិភាគតិច។ ដោយហេតុនេះ វាជួយបង្កលក្ខណៈងាយស្រួលសម្រាប់សិស្សជនជាតិភាគតិចអាចចូលរៀននៅមហាវិទ្យាល័យ អនុមហាវិទ្យាល័យ ... ហើយបន្ទាប់ពីបញ្ចប់ការសិក្សានោះ ពួកគេនឹងត្រឡប់មកបម្រើមាតុភូមិរបស់ខ្លួនវិញ ព្រមទាំងរួមចំណែកដល់ការពង្រឹងនូវក្រុមកម្មាភិបាលជាជនជាតិភាគតិចទៀតផង។

leftcenterrightdel
រូបឧទាហរណ៍

ដូចខេត្ត Thai Nguyen ផងដែរ ក្នុងរយៈពេលកន្លងមក ជាទូទៅនៅតាមមូលដ្ឋាននានានៅទូទាំងប្រទេសបានអនុវត្តនូវគោលនយោបាយជ្រើសរើសសិស្សឱ្យចូលរៀនមហាវិទ្យាល័យប្រកបដោយប្រសិទ្ធភាព។ យោងតាមទិន្នន័យពីក្រសួងអប់រំ និងបណ្តុះបណ្តាល (អប់រំ និងបណ្តុះបណ្តាល) រហូតមកដល់ពេលនេះ ជនជាតិភាគតិចចំនួន ៥៣/៥៣ សុទ្ធតែមានសិស្ស និស្សិត បានជ្រើសរើសបញ្ជូនឱ្យទៅរៀនថ្នាក់មហាវិទ្យាល័យ ឬ អនុមហាវិទ្យាល័យ ដែរ។ កាលពីមុន ជនជាតិភាគតិចមួយចំនួនមានការពិបាកក្នុងការជ្រើសរើសសិស្សដូចជា Co, Mang, Ro Mam, Co Lao, Gie Trieng, Cong, Pa Then, Lo Lo, La Hu, Brau, Lu ប៉ុន្តែបច្ចុប្បន្ននេះក៏មាននិស្សិតជនជាតិទាំងនេះដែលទទួលបានការជ្រើសរើសឱ្យចូលរៀនហើយដែរ។

តាមរយៈការស្រាវជ្រាវជាក់ស្តែងយើងខ្ញុំឃើញថា បញ្ហាខ្វះចន្លោះដ៏ធំបំផុតក្នុងការអនុវត្តគោលនយោបាយជ្រើសរើសសិស្សបញ្ជូនទៅរៀនតាមអនុក្រឹត្យលេខ ១៣៤ / ២០០៦ / ND-CP និងអនុក្រឹត្យលេខ ៤៩ / ២០១៥ / ND-CP គឺថា ការជ្រើសរើសនៅតែរាយប៉ាយ មិនបានផ្តោតលើតំបន់ និងក្រុមជនជាតិភាគតិចដែលពិតជាមានការលំបាក និងត្រូវការការផ្តល់អាទិភាព ឬ និស្សិតជនជាតិ Kinh នៅតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ច - សង្គម ពិបាកខ្លាំងក៏មានសិទ្ធិទទួលបានការជ្រើសរើសបញ្ជូនទៅរៀនផងដែរ ដោយហេតុនេះ ធ្វើឱ្យមានការលំបាកក្នុងការរៀបចំកន្លែងធ្វើការបន្ទាប់ពីនិស្សិតដែលជ្រើសរើសនោះបញ្ចប់ការសិក្សា ដូច្នេះប្រសិទ្ធភាពនៃគោលនយោបាយមិនទាន់ច្បាស់លាស់នៅឡើយ។ លើសពីនេះទៀត គុណភាពនៃការជ្រើសរើសសិស្សនៅបណ្តាតំបន់ជួបការលំបាកនៅមានកម្រិត និងបទបញ្ញត្តិស្តីពីគុណសម្បត្តិសម្រាប់ការជ្រើសរើសចូលរៀននៅតែទាប …

និយាយជាមួយយើងខ្ញុំ លោក Le Thi Thanh ប្រធាននាយកដ្ឋានអប់រំជនជាតិ (ក្រសួងអប់រំ និងបណ្តុះបណ្តាល) បានមានប្រសាសន៍ថា ដើម្បីកែលំអ និងបង្កើនប្រសិទ្ធភាពនៃគោលនយោបាយជ្រើសរើសសិស្សនោះ រដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ១៤១/២០២០ / ND-CP ចុះថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០ ដែលបានកំណត់របបជ្រើសរើសសម្រាប់និស្សិតជនជាតិភាគតិច ចូលជាធរមានចាប់ពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ ។ ក្រឹត្យនេះមានបទប្បញ្ញត្តិយ៉ាងតឹងរឹង ដើម្បីយកឈ្នះលើបញ្ហាប្រឈម និងចំណុចខ្វះខាតខាងលើ។ ជាក់ស្តែង ក្រឹត្យនេះបានបង្រួមមុខសញ្ញា ដែលទទួលបានគោលនយោបាយនេះ ចៀសវាងស្ថានការណ៍នៃការជ្រើសរើសសិស្សហួសពីដែនកំណត់នៃមុខសញ្ញាបេក្ខជនជ្រើសរើស។

ការអនុវត្តល្អនៃក្រិត្យលេខ ១៤១ / ២០២០ / ND-CP នឹងចូលរួមចំណែកលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃគោលនយោបាយជ្រើសរើសសិស្សឱ្យចូលរៀនមហាវិទ្យាល័យ អនុមហាវិទ្យាល័យ។ លើសពីនេះទៀត ដើម្បីកំណត់ការខ្វះខាតនោះ មតិជាច្រើនបានលើកឡើងថា ចាំបាច់ត្រូវភ្ជាប់ការទទួលខុសត្រូវរបស់រាល់ក្រសួងស្ថាប័ន មូលដ្ឋាន និងស្ថាប័នអប់រំ ក្នុងការអនុវត្តគោលនយោបាយបោះឆ្នោត៕

បកប្រែដោយ Minh Trung