ថ្មីៗនេះក្រសួងអប់រំនិងបណ្តុះបណ្តាល បានសហការជាមួយសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ មជ្ឈិមកាកបាទក្រហមវៀតណាម និងគម្រោងប្រព័ន្ធចំណេះដឹងវៀតណាមឌីជីថល ដាក់ចេញនូវកម្មវិធី “បំពេញបំណងប្រាថ្នារបស់ប្អូន”។ កម្មវិធីនេះមានគោលបំណងណែនាំផ្សព្វផ្សាយ និងអំពាវនាវដល់ធនធានទាំងអស់ដើម្បីគាំទ្រដល់ការវិនិយោគក្នុងការសាងសង់សាលារៀន ផ្ទះសាធារណៈ បន្ទប់រៀន សម្រាប់សាលារៀននៅតំបន់សេដ្ឋកិច្ចសង្គម ដែលមានការលំបាកខ្លាំង, សាងសង់ឬជួសជុលបង្គន់អនាម័យ តំឡើងប្រព័ន្ធអគ្គិសនី និងប្រព័ន្ធទឹកស្អាត, ជួយឧបត្ថម្ភអាហារថ្ងៃត្រង់ដើម្បីលើកកម្ពស់គុណភាពនៃអាហារូបត្ថម្ភសំរាប់សិស្ស, ជួយឧបត្ថម្ភនូវសៀវភៅ សម្ភារបរិក្ខារសិក្សា ឧបករណ៍ជួយពង្រឹងរាងកាយសម្រាប់សិស្ស (បំពាក់នៅសួនកុមារឧបករណ៍កីឡា ... )។

leftcenterrightdel
ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam រួមជាមួយអ្នករៀបចំកម្មវិធី និងតំណាងអ្នកឧបត្ថម្ភបានអនុវត្តពិធីបើកកម្មវិធី

កន្លងមកនៅខែតុលា ឆ្នាំ២០១៩ ធនាគារភាគហ៊ុនពាណិជ្ជកម្មយោធា (MB) ត្រូវបានរដ្ឋាភិបាលប្រគល់ឱ្យភារកិច្ចដឹកនាំ វិនិយោគក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា ស្រាវជ្រាវលើដំណោះស្រាយផ្លាស់ប្តូរឌីជីថល វិភាគទិន្នន័យស្តីពីសកម្មភាពមនុស្សធម៌ និងការដាក់ឱ្យសកម្មភាពមនុស្សធម៌ក្លាយជាមូលដ្ឋានមនុស្សធម៌ឌីជីថលជាតិ។ តាមរយៈនោះ អង្គការ បុគ្គល និងអាជីវកម្មអាចគាំទ្រ និងជួយគ្រូ និងសិស្សនៅតាមតំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ និងស្ថានភាពសេដ្ឋកិច្ចសង្គមជួបការលំបាកជាច្រើន។

តាមពិត វាមានភាពខុសគ្នាខ្លាំងនៅក្នុងកំរិតជីវភាពរស់នៅ ការរៀនសូត្រ និងការទទួលបានព័ត៌មានក្នុងចំណោមតំបន់នានានៅទូទាំងប្រទេសរវាងស្រុក និងឃុំក្នុងតំបន់តែមួយ។ ជាពិសេសនៅតំបន់ដាច់ស្រយាល តំបន់ជនជាតិភាគតិច តំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ កន្លែងសម្រាប់ការអប់រំ ក៏ដូចជាការរស់នៅ និងលក្ខខណ្ឌការងារ និងការរៀនសូត្រ របស់ក្រុមគ្រូបង្រៀន សិស្ស នៅតែមានការលំបាកជាច្រើន។ ប្រការនេះជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពអប់រំ ជួយលើកកំពស់ចំណេះដឹងរបស់ប្រជាជនដើម្បីចូលរួមការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។

ជាមួយនឹងការអនុវត្តល្អនៃកម្មវិធី "បំពេញបំណងប្រាថ្នារបស់ប្អូន" យើងនឹងនាំមកនូវសាលារៀនរឹងមាំ និងស្រស់ស្អាតជូនដល់គ្រូ និងសិស្ស នៅតំបន់ដែលមានបញ្ហាក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្តល្អសម្រាប់ការអប់រំឱ្យបានល្អ  អាហារថ្ងៃត្រង់ល្អប្រសើរជាងមុន  ប្អូនៗកុមារមានសម្លៀកបំពាក់ស្រស់ស្អាតកាន់តែច្រើន  លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទទួលបានការយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព ធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅ...

កម្មវិធី "បំពេញបំណងប្រាថ្នារបស់ប្អូន" សង្ឃឹមថា នឹងតភ្ជាប់ចរន្តមនុស្សធម៌  ទាក់ទាញអាជីវកម្ម ធុរកិច្ចសប្បុរសជន និងអង្គការនយោបាយសង្គម ឱ្យចូលរួមក្នុងការគាំទ្រ និងជួយដល់ការងារអប់រំនៅកន្លែងពិបាកៗ។ កម្មវិធីនេះក៏អនុញ្ញាតឱ្យសាលារៀន លោកគ្រូ អ្នកគ្រូ ឪពុកម្តាយសិស្ស និងអ្នកស្ម័គ្រចិត្តបំពេញនូវតំរូវការជាក់ស្តែងបំផុតនៅបណ្តាកន្លែងដែលចង់ទទួលបានការគាំទ្រជំនួយ និងពង្រីកចរន្តមនុស្សធម៌ ដើម្បីឱ្យសង្គមទាំងមូលចូលរួមដោយមានការផ្តោតលើការយកចិត្តទុកដាក់ស្របតាមតម្រូវការ និងមុខងារត្រឹមត្រូវ។

កម្មវិធី "បំពេញបំណងប្រាថ្នារបស់ប្អូន" មិនត្រឹមតែរង់ចាំពីម្ចាស់ជំនួយឧបត្ថម្ភប៉ុណ្ណោះទេ ថែមទាំងគណៈកម្មាធិការបក្ស និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវតែចាត់ទុកនេះជាភារកិច្ច និងទំនួលខុសត្រូវរបស់ខ្លួន។ ទាល់តែធ្វើបានបែបនេះ កម្មវិធី “បំពេញប្រាថ្នារបស់ប្អូន” ទើបនឹងទទួលបានលទ្ធផលល្អនាំមកនូវជំនឿ និងក្តីសង្ឃឹមដ៏ធំធេងសម្រាប់បុព្វហេតុនៃ “បណ្តុះមនុស្ស” ក៏ដូចជាការអភិវឌ្ឍជាទូទៅនៅកន្លែងដែលជួបការពិបាកនៅក្នុងប្រទេសរបស់យើង៕

បកប្រែដោយ Minh Trung