ការអភិវឌ្ឍជនបទថ្មី

លោកស្រី Duong Thi Sang ជនជាតិខ្មែររស់នៅក្រុមទី ៥ ទីរួមស្រុក Tieu Can ស្រុក Tieu Can ខេត្ដ   Tra Vinh  ប្ររកបរបររើសអេតចាយដើម្បីចិញ្ចឹមជីវិតកូនចំនួន ២ នាក់។  លោកស្រី Duong Thi Sang បានសំដែងនូវក្ដីសប្បាយរីករាយដែល​បានបញ្ជាការដ្ឋានយោធាទីរួមស្រុក Tieu Can បានជួយឧបត្ថម្ភថវិកាចំនួន ៥០ លានដុង ដើម្បីសាងសង់ផ្ទះនៅដើមឆ្នាំ ២០២១។

leftcenterrightdel
កងជីវពលស្រុក Tieu Can ជួយជនរួមជាតិខ្មែរកសាងផ្លូវនៅតំបន់ជនបទ

យោងតាមលោកវរសេនីយ៍ឯក Truong Van Tham អ្នកនយោបាយនៃបញ្ជាការដ្ឋានយោធាខេត្ត Tra Vinh បានឲ្យដឹងថា ជនជាតិខ្មែរនៅទូទាំងខេត្តមានប្រហែល ៣៣% នៃចំនួនប្រជាជនសរុប ដែលក្នុងនោះ ស្រុក Tieu Can និង Tra Cu មានជាង ៦២% គ្រួសារមានជីវភាពរស់នៅជួបការលំបាកខ្លាំង ជាពិសេសបញ្ហាលំនៅដ្ឋាន។ ដោយអនុវត្តតាមសេចក្តីណែនាំនិងផែនការរបស់ថ្នាក់លើស្តីពី“ ការជំរុញការចលនាមហាជននៅតំបន់ជនជាតិខ្មែរ” បញ្ជាការដ្ឋានយោធាខេត្តបានផ្ដល់យោបល់​ជូនគណៈកម្មាធិការប្រជាជនខេត្ត  Tra Vinh ព្រមទាំងសម្របសម្រួលនិងអនុវត្តការចលនាមហាជនក្នុងតំបន់ជនជាតិខ្មែរប្រកប​ដោយប្រសិទ្ធភាព។

ដោយកំណត់ថា ការកសាងជនបទថ្មីគឺជាការងារសំខាន់នៃការចលនាមហាជន បញ្ជាការដ្ឋានយោធាខេត្ដបានដាក់ចេញនូវផែនទីបង្ហាញផ្លូវនិងជំហានជាក់លាក់តាមខ្លឹមសារចំនួន ៥ រួមមាន៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម។ ការផ្លាស់ប្តូរការផលិតកម្ម ការងារ ការផ្ទេរបច្ចេកទេស ការប្រើប្រាស់បច្ចេកទេសថ្មី និងការអប់រំសុខាភិបាល ក៏ដូចជាការថែទាំសុខភាពរបស់ប្រជាជន ការការពារបរិស្ថាន និងការអនុវត្តគោលនយោបាយសង្គមនិងអនុវត្ដល្អនូវភារកិច្ចការពារជាតិនិងសន្តិសុខ ...

លោកវរសេនីយ៍ទោ Nguyen Van Vu អ្នកនយោបាយនៃបញ្ជាការដ្ឋានយោធាស្រុក Tieu Can បានចែករំលែកថា កាលពីប៉ុន្មានឆ្នាំមុន ខ្សែផ្លូវជាច្រើននៅក្នុងស្រុកមិនទាន់ចាក់បេតុងនៅឡើយ ដូច្នេះការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាជនជួបការលំបាកយ៉ាងខ្លាំង ជាពិសេសនៅរដូវវស្សា។  ជាមួយនឹងគំរូ“ ធ្វើការងារល្អក្នុងសប្តាហ៍” នៅថ្ងៃសៅរ៍ឬថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ បញ្ជាការដ្ឋានយោធាស្រុកបានបញ្ជូនកម្លាំងទៅតំបន់ដើម្បីជួយប្រជាជនជីកប្រឡាយ ធ្វើផ្លូវបេតុង ដាំផ្កា ដាំដើមឈើព័ទ្ធជុំវិញ។ ដោយមានការខិតខំរួមគ្នានេះ បច្ចុប្បន្ននេះ  ១០០% នៃខ្សែផ្លូវនៅក្នុងស្រុកត្រូវបានចាក់បេតុង ហើយការធ្វើដំណើរនិងការដឹកជញ្ជូនទំនិញរបស់ជនជាតិមានភាពងាយស្រួលជាច្រើន។

យកចិត្តទុកដាក់និងបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ជនជាតិខ្មែរ

ដោយជ្រួតជ្រាបនូវគោលមាគ៌ា គោលការណ៍និងគោលនយោបាយរបស់បក្សរដ្ឋ និងកងទ័ពនោះ បញ្ជាការដ្ឋានយោធាខេត្ដ Tra Vinh បានបំពេញល្អក្នុងការគ្រប់គ្រងកម្មាភិបាលនិងយុទ្ធជនជនជាតិខ្មែរ ជាពិសេសគឺសមាជិកបក្សបំពេញការងារជ្រើសរើសពលរដ្ឋទៅបំពេញកាតព្វកិច្ចយោធា ។ ជារៀងរាល់ឆ្នាំ ក្រុមប្រឹក្សាយោធាគ្រប់លំដាប់ថ្នាក់នឹងពិចារណានិងជ្រើសរើសយុវជននៅតំបន់ជនជាតិខ្មែរដើម្បីបម្រើក្នុងជួរកងទ័ព។  លោកវរសេនីយ៍ឯក Hua Van Nghia មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាខេត្ដ Tra Vinh  បានឲ្យដឹងថា “ ចាប់តាំងពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ តំបន់មានបេក្ខជនជនជាតិខ្មែរចំនួន ១២៩ នាក់ ប្រឡងនៅសាលាយោធា ដែលក្នុងនោះមានយុទ្ធជនចំនួន ២៦ នាក់ ដែលបានជាប់សាលាយោធា។ កម្មាភិបាលនិងពលរដ្ឋជនជាតិខ្មែរមានសញ្ញាបត្រក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ឈានដល់ ៨៨,០៦% …” ។

ការងារគោលនយោបាយសម្រាប់កម្មាភិបាលជនជាតិខ្មែរត្រូវបានបញ្ជាការដ្ឋានយោធាខេត្ត Tra Vinh  យកចិត្ដទុកដាក់និងបង្កើតលក្ខខណ្ឌល្អបំផុត។ របបគោលនយោបាយអំពីការធានារ៉ាប់រងសង្គមនិងធានារ៉ាប់រងសុខភាបានអនុវត្តទាន់ពេលវេលានិងត្រឹមត្រូវជានិច្ច។ ព្រមទាំងរៀបចំសកម្មភាពចុះសួរសុខទុក្ខ ប្រគល់អំណោយជូនកម្មាភិបាលនិងយុទ្ធជនក្នុងឱកាសបុណ្យធំៗនិងបុណ្យចូលឆ្នាំថ្មីរបស់ជនជាតិខ្មែរ។ ក្រៅពីនេះ បញ្ជាការដ្ឋានយោធាខេត្ដនៅអំពាវនាវដល់សប្បុរសជនជាច្រើន ក៏ដូចជាការរួមវិភាគទានរបស់កម្មាភិបាល និងយុទ្ធជនសាងសង់ផ្ទះមេត្ដាធម៌ជាច្រើនជូនកម្មាភិបាលជនជាតិខ្មែរដែលមានជីវភាពរស់​នៅជួបការលំបាក។

អនុវត្តការចលនាមហាជននៅតំបន់ជនជាតិខ្មែរ ចាប់ពីឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធខេត្ត Tra Vinh បានជួយឧបត្ថម្ភដើមទុន ពូជរុក្ខជាតិ និងសត្វសម្រាប់ជនជាតិដែលមានជីវភាពជួបការលំបាកជាង ៣៧០ គ្រួសារ ដែលមានចំនួនទឹកប្រាក់សរុបជាង ១,៤ ពាន់លានដុង; បង្កើតការងារដល់ប្រជាពលរដ្ឋចំនួន ២.៧៦០ នាក់។ ជួយប្រជាជនជួសជុលផ្លូវនៅតំបន់ជនបទជាង ៥០ គីឡូម៉ែត្រ ក៏ដូចជាជីកប្រឡាយក្នុងប្រព័ន្ធធារាសាស្ត្រ ជួសជុលសាលារៀន សាងសង់ផ្ទះមេត្ដាធម៌ជាង១០០ ខ្នង ជូនអ្នកមានគុណបំណាច់និងអ្នកក្រីក្រ។

លោកវរសេនីយ៍ឯក Truong Van Tham បានបញ្ជាក់ថា៖“ លទ្ធផលដែលសម្រេចបានក្នុងការចលនាមហាជនបានរួមចំណែកលើកស្ទួយជីវភាពរស់នៅខាងស្មារតីនិងសម្ភារៈរបស់បងប្អូនជនជាតិនិយាយរួម និងជនជាតិខ្មែរនិយាយដោយឡែក  ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ប្រជាជនជនជាតិនៅតំបន់រួមដៃគ្នាកសាងខេត្ដ Tra Vinh ឲ្យកាន់តែរីកចម្រើន៕

បកប្រែដោយ Pham Diep