leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

វិនិយោគិនបរទេសបានវិនិយោគលើវិស័យចំនួន ១៧  ក្នុងនោះ នាំមុខគេគឺវិស័យឧស្សាហកម្មកែច្នៃ ដោយមាន​ទុន​វិនិយោគជិត ៥ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៤៩.៦% នៃចំនួនទុនវិនិយោគសរុបដែលបានចុះបញ្ជី។ វិស័យផលិតកម្ម និងចែកចាយអគ្គិសនីឈរលំដាប់ទី ២ ដោយមានទុនវិនិយោគសរុប ៣.៩ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៣៨.៩% នៃទុនវិនិយោគសរុបដែលបានចុះបញ្ជី។ វិស័យអចលនទ្រព្យ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមានដើមទុនសរុបចុះបញ្ជីចំនួន ៦០០ លានដុល្លារអាមេរិក និងវិស័យផ្សេងៗ ជាង ១៦៧ លានដុល្លារដែលបានចុះបញ្ជី។

ប្រទេសនិងដែនដីចំនួន ៥៦ បានវិនិយោគនៅប្រទេសវៀតណាមក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២១ ដែលក្នុងនោះ ប្រទេសសិង្ហបូរីនាំមុខដោយមានទុនវិនិយោគជិត ៤.៦ ពាន់លានដុល្លារអាមេរិក ស្មើនឹងជិត ៤៥.៦% នៃចំនួនទុនវិនិយោគសរុបនៅប្រទេសវៀតណាម។ ប្រទេសជប៉ុនឈរលំដាប់ទី ២ ដោយមានទុនវិនិយោគជិត ២.១ ពាន់លានដុល្លារ ដែលស្មើនឹង ២០.៨% នៃចំនួនទុនវិនិយោគសរុបនៅប្រទេសវៀតណាម។

កូរ៉េខាងត្បូងឈរលំដាប់ទី ៣ ដោយមានទុនវិនិយោគសរុបជិត ១.២ ពាន់លានដុល្លារ ស្មើនឹង ១១.៨% នៃទុនវិនិយោគសរុប ហើយបន្ទាប់មកគឺចិន ហុងកុង (ចិន) និងសហរដ្ឋអាមេរិក ...៕

បកប្រែដោយ Pham Diep