នៅក្នុងជំនួប តំណាងអង្គភាពអាជីវកម្មបានសម្តែងនូវគោលបំណងថា រដ្ឋាភិបាលនឹងបន្តគាំទ្រដល់ការកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់អង្គភាពអាជីវកម្ម ក៏ដូចជាពន្ធលើតម្លៃបន្ថែម និងប្រាក់ជួលដីក្នុងឆ្នាំ ២០២០ និង ២០២១ ព្រមទាំងជួយគាំទ្រអង្គភាពអាជីវកម្មក្នុងការប្រកាន់ខ្ជាប់នូវនិន្នាការវិនិយោគអន្តរជាតិ ដើម្បីរៀបចំផែនការស្តីពីធនធានមនុស្ស និងយុទ្ធសាស្ត្រធ្វើអាជីវកម្មឱ្យបានសមស្រប។

leftcenterrightdel
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh មានប្រសាសន៍នៅកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ក្នុងបរិបទដែលវៀតណាមកំពុងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមានកិច្ចព្រមព្រៀងជំនាន់ថ្មី ដូចជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប - វៀតណាម (EVFTA) នោះ តំណាងអង្គភាពអាជីវកម្ម មានគោលបំណងចង់ឲ្យរដ្ឋាភិបាលរឹតបន្តឹងការគ្រប់គ្រងកម្មសិទ្ធិបញ្ញា ពន្លឿនការបើកចំណាយថវិកាទ្រទ្រង់អាជីវកម្ម។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ក្រៅពីបាវចនា “ប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត ដូចជាប្រឆាំងសត្រូវ” ដើម្បីគ្រប់គ្រងជំងឺរាតត្បាត Covid-19 នោះ រដ្ឋាភិបាលបានចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីគាំទ្រអង្គភាពអាជីវកម្ម ពុះពារការលំបាក ជំនះវិបត្តិសេដ្ឋកិច្ច។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh មានសេចក្តីសង្ឃឹមថា សមាគម វៀតណាម - អាស៊ាន សម្រាប់អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាអង្គភាពអាជីវកម្មជាសមាជិក នឹងយកចិត្តទុកដាក់បន្ថែមទៀតចំពោះទីផ្សារអាស៊ាន ដែលកំពុងមានការផ្លាស់ប្តូរជាវិជ្ជមាន នាពេលថ្មីៗនេះ។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស លោក Pham Binh Minh បានស្នើឱ្យអង្គភាពអាជីវកម្មនានា ចាប់យកឱកាស និងឆ្លងកាត់បញ្ហាប្រឈមក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៕

បកប្រែដោយ Huyen Trang