leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

 

សិក្ខាសាលាពីថ្ងៃទី ១៧ ដល់ ១៩ ខែមករា ត្រូវបានរៀបចំឡើងដោយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម សហការជាមួយវេទិកាសហប្រតិបត្តិការជប៉ុន - អាស៊ានស្តីពីវិទ្យាសាស្ត្របច្ចេកវិទ្យានិងច្នៃប្រឌិត (JASTIP) និងគណៈកម្មការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ច្នៃប្រឌិតអាស៊ាន (អាស៊ាន COSTI)។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញការទទួលខុសត្រូវរបស់វៀតណាមក្នុងតួនាទីជាប្រធានអាស៊ាន ២០២០ និងប្រទេសសម្របសម្រួលទំនាក់ទំនងអាស៊ាន - ជប៉ុនសម្រាប់អាណត្តិ ២០១៨-២០២១។ ព្រឹត្តិការណ៍នេះក៏រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន - ជប៉ុន ព្រមទាំងជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមផងដែរ។ សិក្ខាសាលាបានផ្តោតលើការលើកកម្ពស់តួនាទីរបស់ជប៉ុនក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវនិងបណ្តុះបណ្តាលដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងតំបន់អាស៊ាន ព្រមទាំងពង្រឹងសន្តិសុខថាមពលតាមរយៈបច្ចេកវិទ្យាទំនើប  ហើយជំរុញការតភ្ជាប់រវាងវិទ្យាសាស្ត្រនិងគោលនយោបាយស្តីពី​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និងការច្នៃប្រឌិត៕

បកប្រែដោយ Pham Diep