ខ្ញុំចូលរួមធានារ៉ាប់រងសង្គមពីខែកក្កដា ឆ្នាំ ២០១៤។ ចាប់ពីថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ២០១៥ ខ្ញុំមានជំងឺដែលតម្រូវឲ្យព្យាបាលក្នុងរយៈពេលយូរ ដូច្នេះហើយខ្ញុំត្រូវឈប់សម្រាកពីការងារដើម្បីព្យាបាលជំងឺ។ តើពេលវេលា និងកម្រិតទទួលរបបជំងឺរបស់ខ្លួនត្រូវបានគិតដូចម្ដេច?

leftcenterrightdel
រូបថតឧទាហរណ៍៖ laodong.vn

 

ចម្លើយ៖ តាមការកំណត់នៅប្រការ ៣២ សារាចរលេខ 59/2015/TT-BLĐTBXH ចុះថ្ងៃទី១៩ ធ្នូ ឆ្នាំ២០១៥ របស់ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច គឺពលករត្រូវឈប់សម្រាកពីការងារដោយសារមានជំងឺត្រូវព្យាបាលក្នុងរយៈពេលយូរ ដោយក្រសួងសុខាភិបាលកំណត់ដែលកំពុងទទួលរបបជំងឺមុនថ្ងៃទី ១ មករាឆ្នាំ២០១៦ និងពីថ្ងៃទី ១ មករា ឆ្នាំ២០១៦ មក អ្នកបន្តទទួលបានរបបជំងឺតាមកំណត់នៅចំណុច b ប្រការ ២ មាត្រា ២៦ នៃច្បាប់ធានារ៉ាប់រងសង្គម។

ក្នុងករណីដែលពលករកំពុងទទួលប្រាក់ឧបត្ថម្ភដោយមានរយៈពេលបង់ប្រាក់ធានារ៉ាប់រងសង្គមក្នុងអំឡុងពេលតិចជាង ១៥ ឆ្នាំនោះ គឺមិនកែកម្រិតទទួលប្រាក់ឧបត្ថម្ភតាមការកំណត់នៅជំណុច c ប្រការ ២ មាត្រា២៨ នៃច្បាប់ធានារ៉ាប់រងសង្គម។

តាមការកំណត់ខាងលើនេះ លោកត្រូវបានឈប់សម្រាកពីការងារ និងបានទទួលរបបជំងឺ ១៨០ ថ្ងៃក្នុង១ឆ្នាំ ដោយទទួលប្រាក់ឧបត្ថម្ភ ៧៥ % លើចំនួនប្រាក់ខែ។ បន្ទាប់មក បើលោកបន្ដឈប់សម្រាកពីការងារនោះ គឺលោកទទួលបានប្រាក់ឧបត្ថម្ភ ៤៥% លើចំនួនទឹកប្រាក់បង់ធានារ៉ាប់រងសង្គម។

លោក Tran Dinh Manh នៅទីក្រុង Cam Pha ខេត្ដ Quang Ninh បានសួរថា ខ្ញុំធ្វើការធ្ងន់ធ្ងរ និងគ្រោះថ្នាក់។ ខ្ញុំបានបង់ប្រាក់ធានារ៉ាប់រងសង្គមក្នុងរយៈពេល៨ ឆ្នាំ ៦ ខែ។ ខ្ញុំមានជំងឺនិងត្រូវសម្រាកនៅមន្ទីរពេទ្យក្នុងរយៈពេល ៦០ ថ្ងៃ ក្នុងនោះមានថ្ងៃធ្វើការចំនួន ៥១ និងថ្ងៃឈប់សម្រាកគឺ ៨ ថ្ងៃ គឺឈប់សម្រាកនៅចុងសប្ដាហ៍ និងថ្ងៃបុណ្យ ១ ថ្ងៃ ប៉ុន្ដែក្រុមហ៊ុនគ្រាន់តែគិតតាមរបបជំងឺរបស់ខ្ញុំគឺ ៤០ ថ្ងៃ តើគេគិតដូច្នេះត្រូវដែរឬទេ?

ចម្លើយ៖ តាមការកំណត់នៅចំណុច b ប្រការ ១ មាត្រា ២៦ នៃច្បាប់ធានារ៉ាប់រងសង្គមគឺរយៈពេលទទួលរបបជំងឺក្នុងមួយឆ្នាំចំពោះពលករប្រកបមុខរបរធ្ងន់ធ្ងរ និងគ្រោះថ្នាក់ ត្រូវបានទទួលរបបឧបត្ថម្ភគឺ ៤០ ថ្ងៃ។ បើសិនជាបង់ប្រាក់ធានារ៉ាប់រងក្រោម ១៥ ឆ្នាំ។ អាស្រ័យហេតុនេះ លោកទទួលបានរបបជំងឺក្នុងរយៈពេល ៤០ ថ្ងៃគឺត្រឹមត្រូវហើយ។

អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរដែលចង់ទទួលបានការពន្យល់ ឬ ការអធិប្បាយមកកាន់ការិយាល័យកិច្ចការបក្ស និងកិច្ចការនយោបាយកាសែតកងទ័ពប្រជាជនលេខ 7, Phan Dinh Phung, Ha Noi ។ ទូរស័ព្ទ: 069.696.514; 024.37478610; អីុម៉ែល: chinhtriqdnd@yahoo.com.vn ៕

បកប្រែដោយ Pham Diep