leftcenterrightdel
វេទិកាសហប្រតិបត្ដិការវៀតណាម-បារាំងស្ដីពីទីក្រុងឆ្លាតវៃ និងចីរភាព

 

វេទិកាមានការចូលរួមពីសំណាក់ជំនាញការ ថ្នាក់ដឹកនាំ សហគ្រាសឈានមុខគេនៅវៀតណាម និងបារាំងក្នុងវិស័យស្ថាបត្យកម្ម គមនាគមន៍ ថាមពល គ្រប់គ្រងកាកសំណល់ៗល។ នៅវេទិកានេះ អ្នកជំនាញការនិងក្រុមហ៊ុនបារាំងបានចែករំលែកបទពិសោធន៍ មេរៀន ក៏ដូចជាដំណោះស្រាយក្នុងការអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ បណ្ដាសហគ្រាសរបស់បារាំងក៏បានជួបជាមួយតំណាងស្ថាប័នរដ្ឋ សហគ្រាសវៀតណាម ដើម្បីស្វែងរកកាលានុវត្ដភាពនៃកិច្ចសហប្រតិបត្ដិការលើគម្រោងនានាដែលមាន​សក្ដានុពលផងដែរ។

ក្នុងឱកាសនេះដែរ តំណាងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងស្ថានអគ្គកុងស៊ុលបារាំងប្រចាំនៅទីក្រុងហូជីមិញបានចុះអនុស្សារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្ដិការលើការគ្រប់គ្រងគុណភាពខ្យល់អាកាសដើម្បីទប់ទល់នឹងការប្រឈមអំពីបរិស្ថាន ជាពិសេសគឺជំរុញការអភិវឌ្ឍប្រកបដោយចីរភាពរបស់ទីក្រុងហូជីមិញ៕

បកប្រែដោយ Pham Diep