leftcenterrightdel
រូបថតឧទាហរណ៍ (thuvienphapluat.vn)

 

ចម្លើយ៖ ចំណុចថ្មីមួយចំនួនត្រូវបានអនុវត្ដពីថ្ងៃទី ១ មករា ឆ្នាំ២០១៨ គឺកំណែទម្រង់ការបង់ធានារ៉ាប់រងសង្គមចំពោះពលកម្ម។ ក្នុងចំណុច ២ មាត្រា ៨៩ ច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ ២០១៤ បានកំណត់ “ពីថ្ងៃទី ១ មករា ឆ្នាំ២០១៨ តទៅ ប្រាក់បៀរវត្ដសម្រាប់ការបង់ធានារ៉ាប់រងសង្គមជាកម្រិតបៀរវត្ដ និងឧបត្ថម្ភត្រូវបានកំណត់តាមច្បាប់ស្ដីពីពលកម្ម។

នៅចំណុច ៣ មាត្រា ៣០ សារាចរលេខ 59/TT-BLĐTBXH ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៥ របស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច បានកំណត់ចំណុចផ្សេងៗដែលត្រូវបានអនុវត្ដតាមជំពូក ២ ចំណុច ៣ មាត្រា ៤ នៃសារាចរលេខ 47/2015/TT-BLDTBXH ចុះថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ២០១៥ របស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច រួមមាន៖ ចំណុចផ្សេងបានបញ្ជាក់កម្រិតប្រាក់ខែ និងការព្រមព្រៀងក្នុងកិច្ចសន្យាពលកម្ម។

ចំពោះមុខសញ្ញាចូលរួមធានារ៉ាប់រងសង្គមក៏បានបើកទូលាយ តាមរយៈនោះពលករចុះកិច្ចសន្យាក្នុងរយៈពេល ១ ខែ ដល់ក្រោម ៣ ខែ; ពលកម្មជាពលរដ្ឋបរទេសកំពុងធ្វើការនៅវៀតណាម និងមានលិខិតអនុញ្ញាតឲ្យប្រកបមុខរបរ ឬ លិខិតបញ្ជាក់មុខរបរដែលផ្ដល់ដោយស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមក៏ត្រូវបានចូលរួមធានារ៉ាប់រងសង្គមតាមកំណត់របស់រដ្ឋាភិបាលវៀតណាម។

លោក Nguyen Van Nam ធ្វើការនៅប្រភេទទ័ពជើងទឹកបានសួរថា៖ ខ្ញុំបានឭថា ពីឆ្នាំ ២០១៨ រដ្ឋមានគោលនយោបាយជួយឧបត្ថម្ភប្រាក់បង់ធានារ៉ាប់រងសង្គមសម្រាប់អ្នកចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ដទេ?

ចម្លើយ៖ ពីថ្ងៃទី ១ មករា ឆ្នាំ២០១៨ អ្នកចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ដត្រូវបានថវិការដ្ឋជួយឧបត្ថម្ភប្រាក់បង់ធានារ៉ាប់រងតាមអាត្រា (%) ក្នុងកម្រិតបង់ធានារ៉ាប់រងជារៀងរាល់ខែ តាមកម្រិតនៃគ្រួសារក្រីក្រនៅតំបន់ជនបទ ជាក់ស្ដែង៖ ស្មើ ៣០% ចំពោះអ្នកចូលរួមជាគ្រួសារក្រីក្រ; ស្មើ ៣០% ចំពោះអ្នកចូលរួមជាគ្រួសារក្រីក្រ; ស្មើ ១០% ចំពោះមុខសញ្ញាផ្សេង។

យោងតាមលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលទ្ធភាពថវិការដ្ឋក្នុងដំណាក់កាលនីមួយៗ រដ្ឋាភិបាលនឹងពិចារណាកែប្រែកម្រិតឧបត្ថម្ភប្រាក់ធានារ៉ាប់រងសង្គមសម្រាប់អ្នកចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ដឲ្យសមស្រប។ ពេលវេលាឧបត្ថម្ភនេះយោងតាមពេលវេលាចូលរួមធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ដ ប៉ុន្តែតាមកំណត់គឺមិនហួស ១០ ឆ្នាំ (១២០ ខែ)។

អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរដែលចង់ទទួលការពន្យល់ ឬ អធិប្បាយមកកាន់ការិយាល័យកិច្ចការបក្ស និងកិច្ចការនយោបាយ កាសែតកងទ័ពប្រជាជននៅអស័យដ្ឋានលេខ 7, Phan Dinh Phung, Ha Noi ។ ទូរស័ព្ទ: 069.696.514; 024.37478610; អីុម៉ែល: chinhtriqdnd@yahoo.com.vn ៕

បកប្រែដោយ Pham Diep