សំណួរនិងចម្លើយ៖ គោលនយោបាយស្ដីពីការធានារ៉ាប់រងសង្គម និងការធានារ៉ាប់រងសុខភាព
របបសម្រាប់គ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារ
កប.អនឡាញ - លោក Tran Anh Nam ធ្វើការនៅអង្គភាពវិស្វកម្មបានសួរថា តើករណីណាខ្លះត្រូវបានទទួលរបបគ្រោះថ្នាក់ការងារ?
|
|
រូបថតឧទាហរណ៍ (រូបថត៖ laodong.vn) |
ចម្លើយ៖ តាមកំណត់នៅចំណុចទី ១,២ មាត្រាទី ៤៥ ច្បាប់សុវត្ថិភាពអនាម័យនៅពេលធ្វើការ គឺពលករចូលរួមធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារត្រូវទទួលរបបគ្រោះថ្នាក់ការងារនៅពេលដែលមានលក្ខណៈដូចខាងក្រោម៖
១. ត្រូវគ្រោះថ្នាក់ក្នុងករណីដូចខាងក្រោម៖
ក. គ្រោះថ្នាក់នៅកន្លែងធ្វើការ និងក្នុងម៉ោងធ្វើការ ឬ ម៉ោងធ្វើការដែលច្បាប់ពលកម្ម និងបទបញ្ញត្ដិផ្ទៃក្នុងរបស់មូលដ្ឋានផលិត រួមទាំងម៉ោងសម្រាក ម៉ោងពិសារអាហារពេលថ្ងៃត្រង់។
ខ.ក្រៅពីកន្លែងធ្វើការ ឬ ក្រៅម៉ោងធ្វើការដោយតាមតម្រូវការរបស់អ្នកជួលពលករ។
គ. តាមផ្លូវចេញដំណើរពីកន្លែងស្នាក់នៅទៅកាន់កន្លែងធ្វើការ ឬ ផ្ទុយទៅវិញ។
២. ការបាត់បង់លទ្ធភាពធ្វើការប្រហែល ៥% ឡើងទៅដោយត្រូវគ្រោះ ថ្នាក់ការងារតាមកំណត់នៅចំណុចទី ១ នៃមាត្រានេះ។
លោក Nguyen Thi Ha ធ្វើការនៅប្រភេទទ័ពការពារអាកាស និងទ័ពដែនអាកាសបានសួរថា តើជំងឺដោយមូលហេតុការងារណាខ្លះត្រូវបានទទួលរបបជំងឺដែលបង្កឡើងដោយការងារ។
ចម្លើយ៖ តាមកំណត់នៅចំណុចទី ១ មាត្រាទី ៤៦ ច្បាប់សុវត្ថិភាពអនាម័យនៅពេលធ្វើការគឺពលករចូលរួមធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារត្រូវបានទទួលរបបធានារ៉ាប់រងនៅពេលដែលមានលក្ខណៈដូចខាងក្រោម៖
ក.មានជំងឺដោយមូលហេតុការងារចំណុះបញ្ជីដែលកំណត់ដោយក្រសួងសុខាភិបាលតាមចំណុចទី ១ មាត្រាទី ៣៧ ស្ដីពីច្បាប់សុវត្ថិភាពអនាម័យនៅពេលធ្វើការ។
ខ. បាត់បងលទ្ធភាពធ្វើការប្រហែល ៥% ឡើងទៅដែលបានកំណត់នៅចំណុច a មាត្រានេះ។
លោក Nguyen Quang Song បុគ្គលិកនៅសហគ្រាសរបស់កងទ័ពបានសួរថា ខ្ញុំត្រូវបានគេចាត់ឱ្យទៅជួបជាមួយអតិថិជននៅក្រៅកន្លែងធ្វើការ នាពេលថ្មីៗនេះខ្ញុំមានគ្រោះថ្នាក់ចរាចរណ៍នៅបញ្ជូនទំនិញដល់អតិថិជន។ តើខ្ញុំត្រូវបានទទួលរបបគ្រោះថ្នាក់ការងារទេ?
ចម្លើយ៖ តាមកំណត់នៅមាត្រាទី ៤៥ ស្ដីពីច្បាប់សុវត្ថិភាពអនាម័យនៅពេលធ្វើការ គឺលោករងគ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើការដោយតាមតម្រូវការបស់អ្នកជួលពលករ ដូច្នេះហើយលោកត្រូវបានទទួលរបបគ្រោះថ្នាក់ការងារ។
អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរដែលចង់ទទួលការពន្យល់ ឬ អធិប្បាយមកកាន់ការិយាល័យកិច្ចការបក្ស និងកិច្ចការនយោបាយ កាសែតកងទ័ពប្រជាជននៅអស័យដ្ឋានលេខ 7, Phan Dinh Phung, Ha Noi ។ ទូរស័ព្ទ: 069.696.514; 024.37478610; អីុម៉ែល: chinhtriqdnd@yahoo.com.vn ៕
បកប្រែដោយ Pham Diep