វិស័យផលិតកម្មឧស្សាហកម្មរក្សាសន្ទុះកំណើនវិជ្ជមាន។ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មក្នុងខែកក្កដាបានកើនឡើង ០.៧% ធៀបនឹងខែមុន និងកើនឡើង ១១.២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជារួមសម្រាប់រយៈពេល ៧ ខែ សន្ទស្សន៍ផលិតកម្មឧស្សាហកម្មទាំងមូលត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៨.៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

leftcenterrightdel
រូបថតឧទាហរណ៍៖ baochinhphu.vn

ក្នុងរយៈពេល ៧ ខែកន្លងមក វៀតណាមមានអង្គភាពអាជីវកម្មចុះបញ្ជីថ្មីជាង ៩៥,០០០ អង្គភាព។ លើសពីនេះ មានអាជីវកម្មជាង ៤៤,០០០ បានត្រឡប់មកប្រតិបត្តិការវិញ ដែលនាំឱ្យចំនួនសរុបនៃអាជីវកម្មដែលទើបបង្កើតថ្មី និងត្រឡប់មកប្រតិបត្តិការវិញក្នុងរយៈពេល ៧ ខែកន្លងមក ឡើងដល់ជិត ១៣៩.៥ ពាន់អាជីវកម្ម កើនឡើង ៥,៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណុចភ្លឺនៅក្នុងផ្ទាំងគំនូរសេដ្ឋកិច្ចរបស់វៀតណាមក្នុងខែកក្កដា គឺទំនិញនាំចេញ នាំចូលសរុបត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ៦៩.៧ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងរយៈពេលប្រាំពីរខែនៃឆ្នាំនេះ ការនាំចូល និងនាំចេញទំនិញសរុបឈានដល់ជិត ៤៤០ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

តាម vovworld.vn