Viettel នៅតែរក្សា "តំណែងជើងឯក" នៃម៉ាកយីហោទូរគមនាគមន៍នៅអាស៊ីអាគ្នេយ៍
កប.អនឡាញ - Viettel បន្តជាម៉ាកយីហោទូរគមនាគមន៍ដ៏មានតម្លៃបំផុតនៅអាស៊ីអាគ្នេយ៍ ដោយជាប់ចំណាត់ថ្នាក់ទី ១៧ លើពិភពលោក និងជាម៉ាកយីហោទូរគមនាគមន៍តែមួយគត់នៅអាស៊ីអាគ្នេយ៍មានវត្តមាននៅចំណោមម៉ាកយីហោកំពូលទាំង ៥០០ ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnik (រុស្ស៊ី) ក្រុមហ៊ុនវាយតម្លៃម៉ាកយីហោ Brand Finance ទើបតែបានចេញផ្សាយរបាយការណ៍ Global 500 ក្នុងឆ្នាំ ២០២៣ ដោយចាត់ចំណាត់ថ្នាក់ម៉ាកយីហោដែលមានតម្លៃបំផុតទាំង៥០០ នៅលើពិភពលោក។ ក្នុងនោះ Viettel គឺជាម៉ាកយីហោវៀតណាមតែមួយគត់ដែលបានបង្ហាញខ្លួននៅក្នុងចំណាត់ថ្នាក់របស់ Brand Finance ដោយឈរនៅលំដាប់ទី ២៣៤។
    |
 |
Viettel ត្រូវបានចុះក្នុងបញ្ជីម៉ាកយីហោដែលមានតម្លៃបំផុតទាំង ៥០០ ក្នុងពិភពលោកដោយ Brand Finance (រូបថត៖ baochinhphu.vn) |
តាមនោះ Viettel បន្តជាម៉ាកយីហោទូរគមនាគមន៍ដ៏មានតម្លៃបំផុតនៅអាស៊ីអាគ្នេយ៍ ដែលជាប់ចំណាត់ថ្នាក់ទី ១៧ លើពិភពលោក និងជាម៉ាកយីហោទូរគមនាគមន៍តែមួយគត់នៅអាស៊ីអាគ្នេយ៍មានវត្តមានក្នុងលំដាប់កំពូលទាំង ៥០០ ។ "ម៉ាកយីហោធំ" មួយទៀតក្នុងតំបន់គឺ Telkom របស់ប្រទេសឥណ្ឌូនេស៊ី ដែលធ្លាប់ជាប់ចំណាត់ថ្នាក់ទី ៤៩០ នៅឆ្នាំ ២០២២ ប៉ុន្តែមិនមានវត្តមាននៅក្នុងចំណាត់ថ្នាក់ឆ្នាំនេះទៀតទេ។
យោងតាមរបាយការណ៍របស់ Brand Finance បានឱ្យដឹងថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក Amazon របស់មហាសេដ្ឋី Jeff Bezos បានក្លាយជាម៉ាកយីហោដ៏មានតម្លៃបំផុត លើសក្រុមហ៊ុន Apple ។ Amazon បានឈរនៅលំដាប់កំពូល បើទោះបីជាតម្លៃម៉ាកយីហោរបស់ខ្លួនបានធ្លាក់ចុះ ១៥% នៅឆ្នាំនេះពី ២៥៩.៣ ពាន់លានដុល្លារដល់ ២៩៩.៣ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះដែរ Apple បានធ្លាក់ចុះមកលេខ ២ នៅលើពិភពលោក បន្ទាប់ពីតម្លៃម៉ាកយីហោរបស់ខ្លួនធ្លាក់ចុះ ១៦% មកនៅត្រឹម ២៩៧.៦ ពាន់លានដុល្លារ។
បកប្រែដោយ Duy Hoan