leftcenterrightdel
ក្នុងឆ្នាំថោះ បញ្ចស័ក ២០២៣ FDI របស់វៀតណាមអាចសម្រេចបាន ៣៨ ពាន់លានដុល្លារ (រូបភាព៖ VOV)

យោងតាមនាយកដ្ឋានវិនិយោគបរទេសបានបង្ហាញថា កត្តាសំខាន់ៗសម្រាប់ទុន FDI  បន្តរីកចម្រើននៅឆ្នាំ ២០២៣ រួមមានលទ្ធផលកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២២; កិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អបរិយាកាសវិនិយោគអាជីវកម្ម បង្កើតទំនុកចិត្តជាមួយអ្នកវិនិយោគ; ទាញយកផលប្រយោជន៍ប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ យុទ្ធសាស្ត្រសហប្រតិបត្តិការវិនិយោគបរទេសត្រូវបានក្រសួងផែនការ និងវិនិយោគដាក់ជូនរដ្ឋាភិបាល។ យោងតាមផែនការឆ្នាំ ២០២៣ ក៏ដូចជាកំឡុងដំណាក់កាល ២០២១-២០៣០ នឹងទាក់ទាញគម្រោងដែលមានបច្ចេកវិទ្យាខ្ពស់ អភិផបាលកិច្ចទំនើប តម្លៃបន្ថែមខ្ពស់ និងឥទ្ធិពលរីកសាយភាយជាវិជ្ជមាន ការភ្ជាប់បណ្តាញផលិតកម្ម និងការផ្គត់ផ្គង់ឆ្លើយតបជាសកល។ លើសពីនេះ ចាំបាច់ត្រូវកសាង និងអភិវឌ្ឍមជ្ឈមណ្ឌលនវានុវត្តន៍ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៃកម្រិតថ្នាក់តំបន់ និងអន្តរជាតិ បង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃដំណាក់កាលខាងមុខ៕

តាម vovworld.vn