ដូច្នោះហើយចំនួនកងទ័ព ១០០% ប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង ស្ថាប័ននិងអង្គភាពប្រមូលរថយន្តចំនួន ៥៨ គ្រឿង ទូកសង្គ្រោះចំនួន ១៦ គ្រឿង និងឧបករណ៍ជំនាញជាច្រើនប្រភេទជាដើម ជាជំនួយចេញប្រតិបត្តិការជួយសង្គ្រោះ។ បញ្ជាការដ្ឋានយោធាខេត្ត Thua Thien Hue ក៏បានបញ្ជាឲ្យអង្គភាពនានាសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីធ្វើសេនាធិការដល់អាជ្ញាធរស្រុក និងឃុំ និងចូលរួមដោយផ្ទាល់ក្នុងការជម្លៀសក្រុមគ្រួសារចំនួន ១៤,៤៤២ គ្រួសារ ដោយមានប្រជាជនចំនួន ៤៥,០៥១ នាក់ ទៅកាន់តំបន់សុវត្ថិភាព។ មូលដ្ឋានទាំងឡាយក្នុងខេត្តបានប្រមូលផ្តុំកម្លាំងទាំងឡាយ ដើម្បីចូលរួមការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ៕

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Thua Thien Hue ត្រៀមខ្លួនជាស្រេចក្នុងការទប់ទល់នឹងខ្យល់ព្យុះ
leftcenterrightdel
កងសេនាជននៃសង្កាត់ Phu Thuan ទីក្រុង Hue ជួយជនចាស់ជរាគ្នានទីពឹងទៅកាន់តំបន់សុវត្ថិភាព
leftcenterrightdel
កងសេនាជននៃសង្កាត់ Thuan An ទីក្រុង Hue ជួយប្រជាជនក្នុងការរៀបចំដំបូលផ្ទះ

បកប្រែដោយ Thuy Anh