ដំណើរការរំកិលកាន់តែខ្លាំងឡើងៗ ហើយត្រូវបានគេចាត់ទុកថាជាខ្យល់ព្យុះខ្លាំងបំផុតក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ។ យានយន្ត និងកងកម្លាំងកំពុងត្រូវបានចល័តយ៉ាងសកម្ម និងត្រៀមរៀបចំដើម្បីទប់ទល់នឹងខ្យល់ព្យុះ។

យោងតាមលោកឧត្តមសេនីយ៍ទោ Doan Thai Duc ប្រធានការិយាល័យគណៈកម្មការជាតិឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងស្វែងរកជួយសង្គ្រោះគ្រោះធម្មជាតិ ប្រធាននាយកដ្ឋានជួយសង្គ្រោះ (អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម) បានឲ្យដឹងថា៖ នៅចំពោះមុខស្ថានភាពដ៏ស្មុគស្មាញនៃខ្យល់ព្យុះ គណៈកម្មការជាតិឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ និងស្វែងរកជួយសង្គ្រោះគ្រោះធម្មជាតិ បានដឹកនាំបណ្តាស្ថាប័ន និងអង្គភាព ជាពិសេសកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី៣ ទី៤ និងទី៥ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន កងទ័ពជើងទឹក និងកងឆ្មាំសមុទ្រ... សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាន បញ្ជូនកងកម្លាំង និងយានយន្ត យ៉ាងសកម្ម ដើម្បីឆ្លើយតបទៅនឹងការស្វែងរក និងជួយសង្គ្រោះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Doan Thai Duc ដាក់ពង្រាយភារកិច្ចសម្រាប់កងកម្លាំងដើម្បីឆ្លើយតបទៅនឹងខ្យល់ព្យុះទី៤ នៅមជ្ឈមណ្ឌលជាតិគ្រប់គ្រងការស្វែងរក និងជួយសង្គ្រោះ

បច្ចុប្បន្ន កងទ័ព និងមូលដ្ឋាននានាបានចាត់តាំងកម្មាភិបាល យុទ្ធជន និងកងសេនាជនជាង ២៦៣,២០០ នាក់ ដើម្បីចូលរួមត្រៀមជាស្រេចទប់ទល់នឹងខ្យល់ព្យុះទី៤។ យានយន្តគ្រប់ប្រភេទជាង ៣៣៨០ គ្រឿង ក៏ត្រូវបានត្រៀមជាស្រេចទប់ទល់នឹងខ្យល់ព្យុះ។

គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា កងកម្លាំងសមត្ថកិច្ចបានសម្របសម្រួលជាមួយមូលដ្ឋាន ប្រជាជន និងម្ចាស់កប៉ាល់ ដើម្បីជូនដំណឹង រាប់ចំនួយ និងណែនាំយានជំនិះជាង ៥៧,៨០០ គ្រឿង ដែលមានប្រជាពលរដ្ឋជាង ២៩៩,៦០០ នាក់ នៅសមុទ្រ ឲ្យជ្រាបអំពីទិសដៅរបស់ខ្យល់ព្យុះទី៤ ដើម្បីផ្លាស់ទី គេចវេះចេញពីតំបន់គ្រោះថ្នាក់៕

បកប្រែដោយ Thanh Cong