leftcenterrightdel
រូបថតឧទាហរណ៍៖ vnanet.vn

ថ្លែងក្នុងពិធីនេះ លោក Chuck Searcy សហស្ថាបនិក និងជាប្រធានគម្រោង RENEW ហើយក៏ជាអតីតយោធិនអាមេរិក បានលើកឡើងពីសមិទ្ធិផលរបស់គម្រោងបន្ទាប់ពីរយៈពេលជាង ២០ ឆ្នាំដែលដំណើរការនៅខេត្ត Quang Tri នៃប្រទេស វៀតណាម និងសង្កត់ធ្ងន់លើភាពជោគជ័យនៃគម្រោង ដោយមានការរួមចំណែកដ៏ធំធេងពីម្ចាស់ជំនួយនិងអ្នកគាំទ្រវៀតណាម។ លោកបានឲ្យដឹងថា ព្រឹត្តិការណ៍នេះគឺសំដៅបង្កើតមូលនិធិសម្រាប់បង្កើនសកម្មភាពបោសសម្អាតគ្រាប់បែក និងមីននៅខេត្ត Quang Ngai ដែលជាមូលដ្ឋានបន្សល់ទុកគ្រាប់បែក មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើននៅសេសសល់ដែលកំពុងគំរាមកំហែងដល់សុវត្ថិភាព​របស់ប្រជាជន។

ការរៃអង្គាសថវិកាបានសម្រេចគោលដៅរៃអង្គាសប្រាក់ចំនួន ១០០,០០០ ដុល្លារអាមេរិកសម្រាប់សកម្មភាពបោសសម្អាតគ្រាប់​បែក និងមីននៅខេត្ត Quang Ngai ហើយទន្ទឹមនឹងនោះបានបង្កើតលក្ខខណ្ឌអំណោយផលដើម្បីផ្សព្វផ្សាយសារមនុស្សធម៌អំពីការជំនះផលវិបាកនៃសង្គ្រាមវៀតណាម ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីវៀតណាម-អាមេរិក៕

បកប្រែដោយ Pham Diep