leftcenterrightdel
ចាប់ពីថ្ងៃទី ១៥ ខែឧសភា ចូលប្រទេសវៀតណាមមិនចាំបាច់ធ្វើតេស្តរកមេរោគ SARS-CoV-2 ទេ (រូប​ថត៖ baochinhphu.vn)

ដើម្បីធានាការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត ហើយទន្ទឹមនឹងនោះ បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីជំរុញការស្តារ និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមស្មារតីនៃសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីដាក់បញ្ជាថា៖ ផ្អាកជាបណ្តោះអាសន្ននូវតម្រូវការធ្វើតេស្តរកមេរោគ SARS-CoV-2 មុនពេលចូលប្រទេសវៀតណាម ចាប់ពីម៉ោង ០០:០០ នាទី ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២។ ក្រសួងសុខាភិបាល តាមដានយ៉ាងដិតដល់នូវស្ថានភាពជំងឺរាតត្បាត និងណែនាំជាបន្ទាន់នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលឲ្យបានសមស្រប។ ក្រសួងការបរទេសបញ្ជាឱ្យស្ថាប័នវៀតណាមប្រចាំ​នៅក្រៅប្រទេសជូនដំណឹងដល់អ្នកដែលមានបំណងចូលប្រទេសវៀតណាមឱ្យគោរពតាមលក្ខខណ្ឌតម្រូវការស្តីពីការបង្ការ និងទប់ស្កាត់ការរាតត្បាត ក្រោមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រសួងគមនាគមន៍និងដឹកជញ្ជូន បញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ អនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺរាតត្បាត​នៅលើមធ្យោបាយដឹកជញ្ជូនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ល៕

បកប្រែដោយ Duy Hoan