ថ្លែងក្នុងព្រឹត្តិការណ៍ដែលរៀបចំដោយវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (USIP) លោក Kurt Campbell បានចាត់ទុកថា សម្ព័ន្ធក្រុមហ៊ុនផលិតកម្ម និងបច្ចេកវិទ្យាទំនើបៗកំពុងស្វែងរកឱកាសវិនិយោគនៅវៀតណាម ដើម្សីធ្វើពពិធកម្មនូវការវិនិយោគ និងធ្វើទម្រង់ពាណិជ្ជកម្មនៅអាស៊ី។

leftcenterrightdel
លោក Kurt Campbell (រូបថត៖ vnanet.vn)

លោកសង្កត់ធ្ងន់ថា កំណើនយ៉ាងលឿនរបស់វៀតណាមលើវិស័យបច្ចេកវិទ្យា និងវិស័យផ្សេងៗកំពុង “លើកកម្ពស់ថែមទៀតនូវតួនាទីវៀតណាមក្នុងកិច្ចការបរទេស” នៅអាស៊ាន។ វៀតណាមក៏បាននិងកំពុងលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងតំបន់ដោយការពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសមួយចំនួននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមមាន ឥណ្ឌា ជប៉ុន និងអូស្ត្រាលី។ យោងតាមលោក Kurt Campbell បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម នឹងជាកត្តាកំណត់សម្រាប់ក្រុងវ៉ាស៊ីនតោនទទួលបានការរីកចម្រើនក្នុងតំបន់នេះ៕

បកប្រែដោយ Thuy Anh