លោក Ho The Tung អ្នកឃុំ Lam Dot ស្រុក A Luoi បានឲ្យដឹងថា តាំងពីថ្ងៃដែលអាជ្ញាធរមូលដ្ឋានរៀបចំចលនា “ថ្ងៃអាទិត្យបៃតង” ខ្ញុំនិងប្រជាជនជាច្រើនបានផ្លាស់ប្តូរផ្នត់គំនិត និងសកម្មភាព ហេតុនេះ ភូមិបានខុសពីមុនទាំងស្រុង។

leftcenterrightdel
សមាជិកនៃសម្ព័ន្ធយុវជន យុវជន និងប្រជាជនឃុំ A Roang ស្រុក A Luoi ដាំដើមឈើ និងថែរក្សាអនាម័យបរិស្ថាន 

យោងតាមលោកស្រី Le Thi Them ប្រធានការិយាល័យវប្បធម៌ និងព័ត៌មានស្រុក A Luoi បានឲ្យដឹងថា នាពេលចាប់ផ្ដើម ចលនា “ថ្ងៃអាទិត្យបៃតង” ត្រូវបានអនុវត្តដោយសមាជិកសម្ព័ន្ធយុវជន និងយុវជន។ ប៉ុន្តែ ដោយសារការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនោះ បន្ទាប់ពីផ្កាត្រូវបានដាំ ផ្លូវត្រូវបានសម្អាត ចលនាក្លាយជាការងារប្រចាំរបស់ប្រជាជននៅទីនេះ។

ហេតុនេះ ចលនា “ថ្ងៃអាទិត្យបៃតង” បានអភិវឌ្ឍកាន់តែទូលាយ រួមមានតំបន់ជនជាតិភាគតិច។ ជារៀងរាល់ថ្ងៃអាទិត្យ ប្រជាជនបានកាត់ស្មៅ បោសសម្អាត ប្រមូលសំរាម ដាំផ្កានៅតាមដងផ្លូវ។ ឪពុកម្តាយទាំងពីរធ្វើជាគំរូ និងទូន្មានកូនចៅរបស់ពួកគេ អំពីអនាម័យ ដូច្នេះ មុខមាត់ជនបទត្រូវបានផ្លាស់ប្តូរថ្មី ចំនួនគ្រួសារដែលបំពេញតាមស្តង់ដារ "គ្រួសារវប្បធម៌" បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Thuy Anh