leftcenterrightdel
បុណ្យឧទ្ទិសកុសលមនុស្សស្លាប់ដោយសារជំងឺកូវីដ-១៩

លោក Vu Dinh Thai ប្រធានគណៈកម្មាធិការសាមគ្គីភាពនៃសាសនាកាតូលិកខ័ណ្ឌ Tan Phu បានឲ្យដឹងថា នាពេលកន្លងមក ជំងឺរាតត្បាតកូវីដ-១៩  បានបង្កការខូចខាតសម្ភារៈយ៉ាងធ្ងន់ធ្ងរ និងឆក់យកអាយុជីវិតមនុស្ស ព្រមទាំងប៉ះពាល់ដល់ផ្លូវចិត្តនិងសុខភាពមនុស្សជាច្រើន។

បុណ្យឧទ្ទិសកុសលនេះប្រារព្ធឡើងក្នុងបរិយាកាសយ៉ាងឱឡារិកនិងរំជួលចិត្តតាមបែបប្រពៃណីរបស់អ្នកកាន់សាសនាកាតូលិក​។ អ្នកចូលរួមទាំងឡាយបានឧទ្ទិសកុសលនិងជូនពរសុំឲ្យថ្នាក់ដឹកនាំ វេជ្ជបណ្ឌិត បុគ្គលិកពេទ្យ អ្នកស្ម័គ្រចិត្តទាំងអស់ដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះឱ្យមានសុខភាពល្អបរិបូរណ៍ សុខសាន្ដនិងសុភមង្គលដើម្បីបន្តជួយសង្គ្រោះប្រជាជនគ្រប់រូបដែលឆ្លងជំងឺកូវីដ-១៩។   ព្រមទាំងឧទ្ទិសកុសលសុំឲ្យអ្នកជំងឺកូវីដ-១៩ បានឆាប់ជាសះស្បើយនិងចូលរួមរំលែកទុក្ខចំពោះសាច់ញ្ញាត្ដិដែលមានមនុស្សស្លាប់៕

បកប្រែដោយ Pham Diep