ហេតុនេះ រួមជាមួយបុគ្គលិកពេទ្យ កងទ័ព ការបង្កើនសកម្មភាពរបស់ក្រុមត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ក្នុងសហគមន៍ (ក្រុម Covid-19 ក្នុងសហគមន៍) ដើរតួនាទីដ៏សំខាន់ដើម្បីគ្រប់គ្រងល្អនូវស្ថានភាពនៃជំងឺរាតត្បាត។ សមាជិកនៃក្រុម Covid-19 ក្នុងសហគមន៍ បានផ្សព្វផ្សាយ លើកទឹកចិត្តប្រជាជនក្នុងការអនុវត្តដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ត្រួតពិនិត្យ ស្វែងរក និងជូនដំណឹងដល់អាជ្ញាធរដែនដីអំពីមុខសញ្ញាដែលមិនអនុវត្តដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

leftcenterrightdel
សមាជិកនៃក្រុម Covid-19 ក្នុងសហគមន៍នៅភូមិ Muong Kham ឃុំ Muong Chum ផ្សព្វផ្សាយអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

ដោយស្វែងយល់អំពីសកម្មភាពនៃក្រុម Covid-19 ក្នុងសហគមន៍ នៅឃុំ Muong Chum ស្រុក Muong La យើងត្រូវបានគេឲ្យដឹងថា ឃុំមានក្រុមចំនួន១៦ ក្រុមដោយមានសមាជិកជិត ១០០ នាក់។ តាំងពីដើមឆ្នាំមកទល់សព្វថ្ងៃនេះ ឃុំមានពលរដ្ឋជាង ៥០០ នាក់ដែលត្រឡប់មកពីខេត្តផ្សេងៗ។ អាជ្ញាធរឃុំបានប្រគល់មុខសញ្ញាទាំងនេះឲ្យក្រុម Covid-19 ក្នុងសហគមន៍ ពិនិត្យការអនុវត្តដាក់ឲ្យនៅដាច់ដោយឡែកពីគេ និងតាមដានសុខភាពនៅផ្ទះ។ លោក Lo Van Dong ប្រធានគណៈកម្មាធិការប្រជាជនឃុំ Muong Chum បានឲ្យដឹងថា ដោយសារចំនួនកម្មាភិបាល នគរបាល បុគ្គលិកពេទ្យនៅតិច ខណៈដែលចំនួនពលរដ្ឋច្រើន ហេតុនោះ ការបង្កើតក្រុម Covid-19 ក្នុងសហគមន៍ មានអត្ថន័យដ៏សំខាន់។ មិនថានៅភូមិដាច់ឆ្ងាយស្រយាល ទាំងយប់ទាំងថ្ងៃ រាល់ពេលមានបញ្ហាកើតឡើង ក្រុមបានជូនដំណឹងដោយទាន់ពេលវេលាដល់អាជ្ញាធរឃុំដើម្បីរកដំណោះស្រាយ។

វាយមតម្លៃចំពោះសកម្មភាពរបស់ក្រុម Covid-19 ក្នុងសហគមន៍នៅមូលដ្ឋាន លោក Nguyen Huu Hung នាយករងនៃមន្ទីរសុខាភិបាលខេត្ត Son La បានឲ្យដឹងថា ការពិតដែលថា តាមរយៈការរីករាលដាលនៃជំងឺរាតត្បាតជាច្រើន បានបង្ហាញឲ្យឃើញ ទម្រង់ក្រុម Covid-19 ក្នុងសហគមន៍ មានតួនាទីដ៏សំខាន់ ក្លាយទៅជាបណ្ដាញរឹងមាំ ជួយគាំទ្រអាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ នាពេលខាងមុខ យើងនឹងបន្តពង្រឹងនិងពង្រីកប្រកបដោយប្រសិទ្ធភាពថែមទៀតនូវទម្រង់នេះ៕

បកប្រែដោយ Thuy Anh