នាថ្ងៃទី២៤ ខែតុលា វ៉ាក់សាំង ១,៣១៧,៤២០ ដូសបានមកដល់ទីក្រុងហាណូយ និងវ៉ាក់សាំង ១,៣១៦,២៥០ ដូសបានមកដល់ទីក្រុងហូជីមិញនាថ្ងៃទី២៥ ខែតុលា។ នេះជាលើកទី៦ ដែលអាមេរិកឧបត្ថម្ភវ៉ាក់សាំងដល់វៀតណាមតាមរយៈយន្តការ COVAX ដូច្នេះ មកទល់បច្ចុប្បន្ន អាមេរិកបានឧបត្ថម្ភជូនវៀតណាមវ៉ាក់សាំង ឡើងទៅដល់  ១២.១ លានដូស។

leftcenterrightdel
វៀតណាមទទួលវ៉ាក់សាំង Pfizer ជាង ២.៦ លានដូសដែលឧបត្ថម្ភដោយអាមេរិក (រូបថត៖ afp.com)

សូមរំលឹកថា ក្នុងកិច្ចប្រជុំកំពូលជំងឺ Covid-19 សកលលោកដែលប្រព្រឹត្តទៅនាថ្ងៃទី២២ ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក Joe Biden សន្យាផ្ដល់វ៉ាក់សាំង Pfizer ៥០០ លានដូសដល់ប្រទេសចំនួន ៩២ ដែលមានចំណូលទាបនិងមធ្យម និងសហភាពអាហ្រ្វិក ហើយដំឡើងកិច្ចសន្យារបស់សហរដ្ឋអាមេរិកកើនឡើង  ១.១ ពាន់លានដូសសម្រាប់ទូទាំងពិភពលោក៕

បកប្រែដោយ Thuy Anh