ក្នុងរយៈពេល ៤ ឆ្នាំ (ចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៧ ដល់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១) សម្ព័ន្ធសមាគមកែច្នៃ និងនាំចេញជលផលវៀតណាម (Vasep) និងសមាគមធុរកិច្ចជលផលបានរក្សាសកម្មភាពចំនួន ៤៖ សកម្មភាពប្តេជ្ញាប្រឆាំងនឹងការនេសាទ IUU របស់សហគ្រាស ក្រុមសកម្មភាពដែលបានលើកសំណើនិងការផ្តល់យោបល់លើការធ្វើវិសោធនកម្មឯកសារច្បាប់ សកម្មភាពសហប្រតិបត្តិការរវាងភាគីទាំងឡាយ ទំនាក់ទំនងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ។ ជាពិសេស មានរោងចក្រកែច្នៃ និងនាំចេញជលផលរចំនួន ៦២ បានចូលរួមការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹង IUU។

leftcenterrightdel
លោក Nguyen Hoai Nam អគ្គលេខាធិការរង Vasep (រូបថត៖ vasep.com.vn)

លោក Nguyen Hoai Nam អគ្គលេខាធិការរង Vasep បានឲ្យដឹងថា សម្ព័ន្ធសមាគមនឹងបន្តរក្សាសកម្មភាពដែលត្រូវបានវាយតម្លៃខ្ពស់ក្នុងរយៈពេល ៤ ឆ្នាំកន្លងមក កែលម្អសកម្មភាពដែលមានកំហិត ឆ្ពោះទៅរកគោលដៅដកកាតលឿងជលផលរបស់ គណៈកម្មការអឺរ៉ុប EC នាឆ្នាំ ២០២២ ផងដែរ៕

តាម vovworld.vn