ដូច្នេះតម្លៃនៃការនាំចូល នាំចេញសរុបរបស់វៀតណាមគិតដល់ថ្ងៃទី១៥ ខែតុលា ឈានដល់ ៥១០.៤៦ ពាន់លានដុល្លារអាមេរិក កើនឡើង ២៣.៦% កើនឡើងចំនួន ៩៧.៣៦ ពាន់លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០។ ក្នុងនោះ តម្លៃសរុបនៃការនាំចូល នាំចេញរបស់សហគ្រាសដែលមានការវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបាន ៣៥៣.៩៣ ពាន់លានដុល្លារអាមេរិក កើនឡើង ២៦.៥% (ស្មើនឹង ៧៤.១៨ ពាន់លានដុល្លារអាមេរិក) តម្លៃនៃការនាំចូល នាំចេញរបស់សហគ្រាសក្នុងប្រទេស គឺ ១៥៦.៥៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧.៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។

leftcenterrightdel
រូបថតឧទាហរណ៍ (VnEconomy.vn)

ស្ថិតិរបស់អគ្គនាយកដ្ឋានគយក៏បង្ហាញផងដែរថា គិតត្រឹមថ្ងៃទី ១៥ ខែតុលា តម្លៃនៃការនាំចេញសរុបរបស់សហគ្រាសដែលមានការវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបានជិត ១៨៦ ពាន់លានដុល្លារអាមេរិក កើនឡើង ២១.៧% (កើនឡើង ៣៣.១ ពាន់លានដុល្លារអាមេរិក) បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្មើនឹង ៧៣.២% នៃតម្លៃនាំចេញសរុបរបស់ប្រទេស។ ចំពោះការនាំចូល គិតត្រឹមថ្ងៃទី ១៥ ខែតុលា តម្លៃនៃការនាំចូលសរុបរបស់ប្រទេសទាំងមូលបានឈានដល់ ២៥៦.៤៥ ពាន់លានដុល្លារអាមេរិក កើនឡើង ២៩.៦% (កើនឡើង ៥៨.៦២ ពាន់លានដុល្លារ) បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០៕

បកប្រែដោយ Thuy Anh