ការបង្កើតគេហទំព័រ https://scov.gov.vn/ មានគោលបំណងជូនព័ត៌មានអំពីកិច្ចការទាំងឡាយស្ដីអំពីអាណិកជនវៀតណាមនៅឯបរទេស និងព័ត៌មានអំពីសហគមន៍អាណិកជនវៀតណាមនៅឯបរទេស ក៏ដូចជាអំពីប្រវត្តិសាស្រ្ត វប្បធម៌ ទឹកដី និងមនុស្សវៀតណាមដល់អាណិកជនវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃពិធី

គេហទំព័រក៏បានលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាណិកជនវៀតណាមនៅបរទេសចូលរួមសកម្មភាពបង្កើតគោលនយោបាយ និងច្បាប់ ចំពោះអាណិកជនវៀតណាមនៅឯបរទេស។ គណៈកម្មាធិការជាតិទទួលបន្ទុកអាណិកជនវៀតណាមនៅឯបរទេសអនុវត្តកម្មវិធី “ការស្ទង់មតិរបស់ជនវៀតណាមនៅបរទេស ស្ដីពីច្បាប់ និងនីតិវិធីរដ្ឋបាលពាក់ព័ន្ធ” នៅគេហទំព័រ https://scov.gov.vn/?page=Survey.info៕

បកប្រែដោយ Thuy Anh