ភាគីវៀតណាមមានការចូលរួមពីថ្នាក់ដឹកនាំគណៈទាក់ទងបរទេសមជ្ឈិម តំណាងស្ថាប័ននៃគណៈសេដ្ឋកិច្ចមជ្ឈិម គណៈកម្មការសម្រាប់សេវាសុខាភិបាលនៃកម្មាភិបាលមជ្ឈិម ក្រសួងផែនការនិងវិនិយោគ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងតំបន់មូលដ្ឋានជាប់ព្រំដែនចិន។ ភាគីចិនមានវត្តមានរបស់ថ្នាក់ដឹកនាំនៃគណៈទាក់ទងបរទេសមជ្ឈិម អ្នកជំនាញ និងអ្នកប្រាជ្ញ នៃមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍរដ្ឋាភិបាល គណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ គណៈកម្មាធិការសុខាភិបាលជាតិ និងក្រសួងពាណិជ្ជកម្ម។

leftcenterrightdel
គណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម សហការជាមួយគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តចិន រៀបចំកិច្ចពិភាក្សាស្ដីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 (រូបថត៖ vtv.vn)

ក្នុងកិច្ចពិភាក្សា អ្នកជំនាញ និងអ្នកប្រាជ្ញចិន បានផ្តោតទៅលើការចែករំលែកបទពិសោធន៍ និងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ការស្ដារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គមឡើងវិញក្រោយជំងឺរាតត្បាត វិធានការជួយគាំទ្រសហគ្រាស និងពលកររក្សាផលិតកម្មក្នុងបរិបទនៃជំងឺរាតត្បាត។ ភាគីទាំងពីរក៏បានពិភាក្សាអំពីទស្សនៈវិស័យនៃកិច្ចសហប្រតិបត្តិការក្នុងការបង្ការ ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងវិធានការជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងវៀតណាម និងចិន៕

បកប្រែដោយ Thuy Anh