នៅក្នុងជំនួប លោកឯកអគ្គរដ្ឋទូត Gennady Bezdetko បានសង្កត់ធ្ងន់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងលើវិស័យគមនាគមន៍ និងដឹកជញ្ជូននិយាយដោយឡែក វិវឌ្ឍយ៉ាងល្អប្រសើរក្នុងរយៈពេលកន្លងមក។ ប៉ុន្តែ ដោយសារជំងឺរាតត្បាតកូវីដ-១៩ កិច្ចសហប្រតិបត្តិការខ្លះនៅក្នុងវិស័យគមនាគមន៍និងដឹកជញ្ជូន ត្រូវបានរងផលប៉ះពាល់ ហើយត្រូវតែជំរុញនៅពេលខាងមុខនេះ។

ស្តីពីវិស័យអាកាសចរស៊ីវិល លោកឯកអគ្គរដ្ឋទូតស្នើឲ្យភាគីទាំងពីរបើកជើងហោះហើរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងវិញ ដើម្បីបម្រើភ្ញៀវទេសចរ វិនិយោគិន និងនិស្សិតអន្តរជាតិ។ល។

leftcenterrightdel
លោករដ្ឋមន្រ្តី Nguyen Van The និងឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Gennady Bezdetko (រូបថត៖ baogiaothong.vn)

នៅក្នុងវិស័យផ្លូវដែក សហគ្រាសរុស្ស៊ីពីមុនដែលសហប្រតិបត្តិការជាមួយក្រុមហ៊ុនដឹកជញ្ជូននិងពាណិជ្ជកម្មផ្លូវដែក Ratraco (វៀតណាម) បានស្នើឱ្យមានការសិក្សាអំពីគម្រោងវិនិយោគផ្លូវដែកតភ្ជាប់ពីខេត្ត Dong Nai ជាមួយខេត្ត Ba Ria – Vung Tau ដើម្បីតភ្ជាប់ជាមួយកំពង់ផែ Cai Mep - Thi Vai។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនផលិតក្បាលម៉ាស៊ីនរថភ្លើងរបស់រុស្ស៊ីក៏មានបំណងចង់សហប្រតិបត្តិការជាមួយឧស្សាហកម្មផ្លូវដែកវៀតណាមក្នុងការផ្តល់ក្បាលម៉ាស៊ីនរថភ្លើង និងឧបករណ៍។ល។

លោករដ្ឋមន្រ្តី Nguyen Van The បានមានប្រសាសន៍ថា ក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមគាំទ្រយ៉ាងពេញទំហឹងចំពោះសំណូមពររបស់លោកឯកអគ្គរដ្ឋទូត ព្រោះទាំងនេះក៏ជាបញ្ហាដែលវៀតណាមកំពុងចាប់អារម្មណ៍នាពេលបច្ចុប្បន្នផងដែរ។ ដូច្នោះហើយ ក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមមានបំណងចង់ឱ្យភាគីទាំងពីរពិភាក្សាអំពីការបើកជើងហោះហើរពីទីក្រុងធំៗ នៃប្រទេសរុស្ស៊ីទៅកាន់មជ្ឈមណ្ឌលសេដ្ឋកិច្ចនិងទេសចរណ៍របស់វៀតណាមឡើងវិញ ដូចជា ទីក្រុងហាណូយ ទីក្រុងហូជីមិញ និងទីក្រុង Da Nang។

ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យផ្លូវដែក និងផ្លូវសមុទ្រ ក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមបានចាត់ឱ្យនាយកដ្ឋានជំនាញធ្វើការជាមួយស្ថានទូតរុស្ស៊ី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនតាមផ្លូវដែក និងតាមផ្លូវសមុទ្រ។ល៕

បកប្រែដោយ Huyen Trang