លោកស្រី Ksor H'Blam កើតនៅឆ្នាំ ១៩៤៥ ដែលជាព្រឹទ្ធធាចារ្យនារីគំរូរបស់ជនជាតិ Gia Rai និយាយដោយឡែក និងខេត្ត Gia Lai និយាយរួម។ លោកស្រី Ksor H'Blam ចូលរួមសកម្មភាពបដិវត្តន៍តាំងពីមានអាយុ ១៦ ឆ្នាំ និងត្រូវបានបញ្ជូនទៅភាគខាងជើងដើម្បីសិក្សា បន្ទាប់មកលោកស្រីចូលបម្រើក្នុងជួរកងទ័ព ហើយធ្វើការនៅបញ្ជាការដ្ឋានយោធាស្រុក Chu Prong។ បន្ទាប់ពីចូលនិវត្តន៍ លោកស្រីបានវិលត្រឡប់មកមូលដ្ឋានវិញនិងធ្វើការជាកម្មាភិបាលឃុំ ហើយត្រូវបានអ្នកភូមិជឿទុកចិត្ដ។

leftcenterrightdel
លោកស្រីព្រឹទ្ធធាចារ្យ Ksor H'Blam (ខាងឆ្វែង)

បង Kpa A នៅភូមិ Krong បានឲ្យដឹងថា លោកស្រី Ksor H'Blam តែងតែឲ្យក្រុមគ្រួសារក្រីក្រខ្ចីគោពូជមួយឬពីរក្បាល ហើយណែនាំពួកគេពីរបៀបថែទាំនិងចិញ្ចឹមវា។ ហេតុនេះ នៅក្នុងភូមិ Krong មនុស្សគ្រប់រូបសុទ្ធតែមានគោដើម្បីចិញ្ចឹមនិងដើមទុនដើម្បីរួចផុតពីភាពក្រីក្រ។ បច្ចុប្បន្ន ភូមិ Krong មានក្រុមគ្រួសារ ៦៦ គ្រួសារ ប៉ុន្តែមានគោជិត ៣០០ ក្បាល។

លោកវរសេនីយ៍ត្រី Pham Trung Duong ប្រធាននយោបាយកងវរសេនាធំសេដ្ឋកិច្ច-ការពារជាតិលេខ ៧១០ បានឲ្យដឹងថា ទន្ទឹមនឹងការជួយឧបត្ថម្ភប្រជាជនឲ្យរួចផុតពីភាពក្រីក្រ លោកស្រី Ksor H'Blam នៅតែជា “ទីបង្អែក” សម្រាប់កម្លាំងសមត្ថកិច្ចក្នុងការរក្សាសន្តិសុខនៅតំបន់ព្រំដែន និងសន្តិសុខភូមិ ហើយមកផ្ទះនិមួយៗ ដើម្បីផ្សព្វផ្សាយដល់ប្រជាជនអំពីមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បទបញ្ជាស្តីពីការងារនិងផលិតកម្មនៅតំបន់ព្រំដែន។ ហេតុនេះ ខ្សែព្រំដែនជាមួយប្រទេសកម្ពុជានៅឃុំ Ia Mor ត្រូវបានការពារដោយសុវត្ថិភាព ហើយសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមនៅតំបន់ព្រំដែនត្រូវបានរក្សា។ ក្នុងបរិបទនៃជំងឺ Covid-19 ប្រជាជនខេត្ត Gia Lai ពីតំបន់ភាគខាងត្បូងច្រើនវិលត្រឡប់មកភូមិវិញ លោកស្រី Ksor H'Blam តែងតែផ្សព្វផ្សាយឲ្យប្រជាជនអនុវត្តតាមបទបញ្ជាស្តីពីការបង្ការនិងគ្រប់គ្រងជំងឺរាត​ត្បាត​។

លោកស្រី Ksor H'Blam បញ្ជាក់ថា ឆ្លងរយៈពេល ២៦ ឆ្នាំ ហើយដែលប្រជាជននៅភូមិជឿលើខ្ញុំ ដូច្នេះនៅពេលភ្នែករបស់ខ្ញុំអាចមើលឃើញ ជើងនៅតែអាចដើរបាន ខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

បកប្រែដោយ Thuy Anh