បន្ទាប់ពី ៤៥ ឆ្នាំចូលរួមអង្គការនេះ វៀតណាមបាននិងកំពុងចូលរួមយ៉ាងសកម្ម និងមានទំនួលខុសត្រូវដែលត្រូវបានចាត់ទុកជា "ផ្ទះនៃប្រាជ្ញា" របស់ពិភពលោក។ ខែកក្កដា ឆ្នាំនេះ វៀតណាមបានរំលឹកខួបលើកទី៤៥ នៃថ្ងៃវៀតណាមចូលរួម UNESCO (ខែកក្កដា ឆ្នាំ១៩៧៦ - ខែកក្កដា ឆ្នាំ២០២១)។

leftcenterrightdel
លោក Michael Croft ប្រធានតំណាង UNESCO ប្រចាំវៀតណាម (រូបថត៖ vnanet.vn)

លោក Michael Croft ប្រធានតំណាង UNESCO ប្រចាំវៀតណាម បានចាត់ទុកថា តាំងពីចូលរួម UNESCO មកទល់បច្ចុប្បន្ន វៀតណាមបានរួមវិភាគទានយ៉ាងសកម្មក្នុងអង្គការនេះ។ វៀតណាមគឺជាសមាជិកដែលមានសកម្មភាពជាក់ស្ដែងក្នុងការដឹកនាំនៃគណៈកម្មាធិការទាំងឡាយ។ វៀតណាមក៏ជួយគាំទ្រការអនុវត្តសេចក្តីសម្រេចចិត្ត និងអនុសញ្ញាថ្មីៗលើវិស័យវប្បធម៌។  តំណាង UNESCO បញ្ជាក់ថា វៀតណាមតែងតែជាសមាជិកចូលរួមយ៉ាងសកម្មនិងធ្វើការឆ្ពោះទៅគោលដៅខ្ពស់ថែមទៀត៕

បកប្រែដោយ Thuy Anh