ទិវាយុទ្ធជនពិការ យុទ្ធជនពលីគឺជាឱកាសដ៏សំខាន់មួយសម្រាប់ប្រជាជនវៀតណាមចងចាំ និងដឹងគុណចំពោះគុណូបការៈរបស់វីរបុរសយុទ្ធជនពលី និងយុទ្ធជនពិការដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការតស៊ូដើម្បីរំដោះជាតិ និងបង្រួបបង្រួមប្រទេសជាតិ។

leftcenterrightdel
ការដុតទៀនគោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលី (រូបថត៖ vnanet.vn)

អត្ថបទដកស្រង់សម្តីរបស់លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc នៅក្នុងលិខិតផ្ញើជូនយុទ្ធជនពិការ សាច់ញាតិរបស់យុទ្ធជនពលី និងជនដែលមានគុណូបការៈចំពោះបដិវត្តន៍ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៤ នៃទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ / ២៧ កក្កដា ២០២១) ដែលថា៖ “ដោយមនោសញ្ចេតនា និងមោទនភាពរបស់ប្រជាជាតិទាំងមូល ដោយការគោរព និងការដឹងគុណជាអមតៈ យើងសូមលំឱនកាយគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ ហូ ជីមិញ និងអ្នកបដិវត្តន៍ជំនាន់មុនៗ និងវីរបុរសយុទ្ធជនពលីដែលបានលះបង់ជីវិតដើម្បីមាតុភូមិ និងប្រជាជន”៕

បកប្រែដោយ Huyen Trang