ថ្លែងក្នុងពិធីទទួល លោក Sisouphanh Thepvongsa នាយកនៃមន្ទីរការបរទេសខេត្ត Salavan បានថ្លែងអំណរគុណចំពោះកម្មាភិបាល បុគ្គលិក និងកម្មកររបស់មន្ទីរការបរទេស សម្ព័ន្ធអង្គការមិត្តភាពខេត្ត Quang Tri  ហើយសន្យាថា នឹងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវសម្ភារៈបរិក្ខារពេទ្យទាំងនេះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

leftcenterrightdel
ខេត្ត Quang Tri ជូនសម្ភារៈបរិក្ខារពេទ្យសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដល់ខេត្ត Salavan (រូបថត៖ kpl.gov.la)

ការប្រគល់សម្ភារៈបរិក្ខារពេទ្យនេះសំដៅជួយប្រជាជនឡាវប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តពង្រីកចំណងសាមគ្គីភាពពិសេស រវាងប្រជាជននៃប្រទេសទាំងពីរ ចូលរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឡាវ៕

បកប្រែដោយ Thuy Anh