អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Tran Van Thuan និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក To Anh Dung រួមទាំងលោក Kamal Malhotra អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំវៀតណាម និងលោក Christopher Klein ភារធារីស្ដីទីស្ថានទូតអាមេរិកប្រចាំវៀតណាម និងលោកស្រី Lesley Miller ប្រធានស្តីទីអង្គការ UNICEF ប្រចាំវៀតណាមបានអញ្ចើញចូលរួមក្នុងពិធីទទួលវ៉ាក់សាំងនេះ។

leftcenterrightdel
តាងនាមរដ្ឋាភិបាលវៀតណាម លោក Tran Van Thuan និងលោក To Anh Dung បានចូលរួមក្នុងពិធីទទួលវ៉ាក់សាំង

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី ២៤ ខែកក្កដា វ៉ាក់សាំង Covid-19 Moderna ជិត ១,៥ លានដូសក៏ត្រូវបានបញ្ជូនមកដល់ទីក្រុងហូជីមិញដែរ។ ចំនួនវ៉ាក់សាំងជាង ៣ លានដូសនេះ គឺជាឡូវ៉ាក់សាំង Moderna លើកទី ២ បានមកដល់ប្រទេសវៀតណាមក្នុងខែនេះ ហើយបូកសរុបវ៉ាក់សាំងដែលជួយឧបត្ថម្ភដោយរដ្ឋាភិបាលអាមេរិកបានមកដល់ប្រទេស​វៀត​ណាមរហូតដល់ជាង ៥ លានដូសតាមរយៈយន្តការ COVAX ។

leftcenterrightdel
លោកអនុរដ្ឋមន្រ្តី Tran Van Thuan ត្រួតពិនិត្យវ៉ាក់សាំង Moderna នៅអាកាសយានដ្ឋានអន្តរជាតិ Moc Bai ទីក្រុងហាណូយ

ក្នុងពិធីទទួល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រសួងការបរទេសវៀតណាមបានវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភទាន់ពេលវេលា និងពោរពេញទៅដោយអត្ថន័យរបស់ភាគីសហរដ្ឋអាមេរិកចំពោះវៀតណាមតាមរយៈយន្តការ COVAX ជាពិសេសក្នុងបរិបទនៃការរាតត្បាត Covid-19 ដែលផ្ទុះឡើងយ៉ាងស្មុគស្មាញនៅតាមខេត្តក្រុងមួយចំនួនក្នុងប្រទេសវៀតណាម។

ភាគីវៀតណាមានគោលបំណងចង់ឲ្យបណ្តាប្រទេសនិងអង្គការអន្តរជាតិបន្តលើកកំពស់ស្មារតី សាមគ្គីភាពនិងការទទួលខុសត្រូវ បង្កើនការចែករំលែកវ៉ាក់សាំងនិងឧបករណ៍វេជ្ជសាស្ដ្រ ថ្នាំព្យាបាល និងបង្កលក្ខខ័ណ្ឌក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនឲ្យត្រឡប់មករកភាពប្រក្រតីភាពឡើងវិញ៕

បកប្រែដោយ Pham Diep