នេះជាចំនួនវ៉ាក់សាំង Moderna លើកទី ២ មកដល់វៀតណាមក្នុងខែនេះធ្វើឱ្យចំនួនវ៉ាក់សាំងសរុបដែលត្រូវបានឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកជូនចំពោះវៀតណាមតាមរយៈយន្តការ COVAX កើនឡើងដល់ជាង ៥ លានដូស។

leftcenterrightdel
មកទល់បច្ចុប្បន្ននេះ វៀតណាមបានទទួលវ៉ាក់សាំងការពារ Covid-19 ចំនួន ៧,៤៩៣,៣០០ តាមរយៈយន្តការ COVAX (រូបថត៖ UNCEF)

វ៉ាក់សាំងដែលត្រូវបានគាំទ្រតាមរយៈយន្ដការចែករំលែកវ៉ាក់សាំងរបស់ COVAX គឺប្រទេសដែលមានវ៉ាក់សាំងសម្បូណ៍ នឹងចែករំលែកជូនប្រទេសដទៃទៀតដើម្បីជួយការពារក្រុមអ្នកដែលមានហានិភ័យបំផុតនៅទូទាំងពិភពលោក។ វ៉ាក់សាំងទាំងនេះនឹងចូលរួមចំណែកដល់ការសំរេចគោលដៅចាក់វ៉ាក់សាំងចំនួន ២០ ភាគរយនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមក្នុងដំណាក់កាលចែកចាយវ៉ាក់សាំងដំបូង។

មកទល់បច្ចុប្បន្ននេះ វៀតណាមបានទទួលវ៉ាក់សាំងការពារ Covid-19 ចំនួន ៧,៤៩៣,៣០០ តាមរយៈយន្តការ COVAX រួមមានវ៉ាក់សាំង Moderna ចំនួន ៥,០០០,១០០ ដូសដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងវ៉ាក់សាំង AstraZeneca ចំនួន ២,៤៩៣,២០០ ដូស៕

បកប្រែដោយ Huyen Trang